ព័ត៌មាន
អ្នកភូមិកោះថ្មី ស្រុកកោះសូទិន រៀបចំកម្មវិធី ” ចាក់បាញ់ឆែវ១០០ខ្ទះ ” ចែកជូនពិសាដោយឥតគិតថ្លៃ
កំពង់ចាម ៖ ដើម្បីរក្សានូវប្រពៃណី និងវប្បធម៌ដ៏ល្អពូផង់របស់ខ្មែរ នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរៀបចំកម្មវិធី “ចាក់បាញ់ឆែវ១០០ខ្ទះ” ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភ្លក់ ពិសារ ដោយឥតគិតថ្លៃ ស្ថិតក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ យ៉ាងច្រើនកុះករ។
តំណាងប្រជាពលរដ្ឋក្នុងភូមិកោះថ្មី ឃុំកោះសូទិន បង្ហាញអារម្មណ៍សប្បាយរីករាយ ដោយមើលឃើញថា មានកម្លាំងសាមគ្គីគ្នាច្រើន ទើបបានរៀបចំកម្មវិធីមួយនេះឡើង និងចង់បង្ហាញទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅតំបន់កោះមួយនេះផង។ ពលរដ្ឋបន្តទៀតថា ឆ្នាំនេះមានចូលរួមច្រើនហួសការរំពឹងទុក ពោលគឺមានការយកចិត្តទុកដាក់លើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុកឃុំ និងអ្នកទេសចរណ៍មកលេងកម្សាន្តពិសារបាញ់ឆែវដោយសេរីផង។
ក្នុងឱកាសនៃការជួបជុំប្រកបដោយក្តីសប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរំភើប និងកោតសរសើរ ចំពោះពុកម៉ែ បងប្អូន អ្នកភូមិថ្មី ឃុំកោះសូទិន ទាំងអស់ដែលបានបង្កើតកម្មវិធីដ៏ពិសេសនេះឡើង ដែលបញ្ជាក់អំពីសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសហគមន៍មួយប្រកបដោយសុភមង្គល ក្រោមដំបូលនៃម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អ្នកភូមិថ្មី ឃុំកោះសូទិន បន្តថែរក្សានូវប្រពៃណីដ៏ល្អផូផង់មួយនេះឲ្យបានគង់វង្សយូរអង្វែង៕ ដោយ ៖ សីហា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣