ព័ត៌មាន
នាព្រឹកថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានថ្លែងផ្ញើសារទៅកាន់ជនរួមជាតិអំពីហានិភ័យ នៃជម្លោះអូសបបន្លាយយូរឆ្នាំរវាងកម្ពុជា និងថៃ ដូចជាអ៊ីស្រាអែល និងកាហ្សា ដូច្នោះដែរ ប្រសិនបើកម្ពុជា ជ្រើសយកការប្រើកម្លាំងដើម្បីដណ្ដើមយកដីដែលថៃរំលោភយកនោះមកវិញ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក ចំនួន២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានលើកជាសំណួរថាតើត្រូវធ្វើសង្គ្រាម ដើម្បីដណ្ដើមយកដី ឬដណ្ដើមយកមកវិញតាមផ្លូវច្បាប់អន្តរជាតិ។ បើប្រើកម្លាំង លទ្ធផលដែលជះត្រឡប់មកវិញ គឺប្រជាពលរដ្ឋ ឬជនភៀសសឹកដែលកំពុង នៅទីនេះ បានដឹងរួចហើយ គឺមានតែការស្លាប់ របួស និងភៀសខ្លួនម្ដងទៀត ដែលបញ្ហានេះគួរតែចៀស។
សម្ដេចតេជោ បានបញ្ជាក់ថា «ដំណោះស្រាយខាងយោធាមិនអាចទៅរួចទេ។ ហើយបើវាយក៏មិនប្រាកដថាវាយយកបានដែរ។ វាយយកមកបានហើយ ក៏យើងមិនអាចឈរជើងបានដែរ គឺនឹងត្រូវវាយទៅវាយមក ដូចសង្គ្រាមរវាងតំបន់កាហ្សា និងអ៊ីស្រាអែល និងរវាងប្រទេសខ្លះដែលមានជម្លោះព្រំដែនជាមួយគ្នា ក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ដូច្នេះតើយើងចង់បានទេ ស្ថានភាពបែបនេះ? យើងពិតជាមិនចង់បានទេ។ ដូច្នេះហើយបានជានៅពេលមានបទឈប់បាញ់ យើងត្រូវគោរពបទឈប់បាញ់នោះ ដូច្នេះកងទ័ពយើងត្រូវធ្វើសកម្មភាពថ្នាក់ថ្នមបទឈប់បាញ់ កុំបំពាន» ។
សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា កម្ពុជាមិនមែនគ្មានកម្លាំងតបតនោះ បានប្រកាសប្រាប់ប្រជាពលរដ្ឋអំពីវិធីសន្តិភាព ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ បច្ចុប្បន្នខណៈដែលកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់ ប្រសិនបើកម្ពុជាផ្ទុះអាវុធវាយដណ្ដើមយកដីដែលថៃកាន់កាប់មកវិញ នោះកម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ និងឈានដល់បរ៉ាជ័យនយោបាយការទូតតែម្ដង ចំពោះមុខអន្តរជាតិ ដែលបរ៉ាជ័យនយោបាយការទូតនេះ វាធ្ងន់ធ្ងរជាងបរ៉ាជ័យខាងយោធាទៀត៕

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣