ព័ត៌មាន
សិស្ស NPIC មានសមត្ថភាពខ្ពស់ក្នុងការបង្កើតឧបករណ៍ទំនាក់ទំនងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិ
ភ្នំពេញ៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ Automatic Grounding Station ដែលមានសមត្ថភាពអាចចាប់សញ្ញាជាមួយផ្កាយរណបអន្តរជាតិ។
យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រាប់ឆ្លើយឆ្លងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២ ០០០គីឡូម៉ែត្រក្នុងអំឡុងពេលដែលផ្កាយរណបអន្តរជាតិធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាក្នុងចន្លោះត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោះ។
ចំពោះអត្ថប្រយោជន៍របស់ឧបករណ៍នេះ អាចយកទៅប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាតាមលំហរសមុទ្រ ទំនាក់ទំនងពីដីទៅលើអាកាស អាចទាក់ទងគ្នានៅតាមតំបន់ដាច់ស្រយាលដែលគ្មានសេវាទូរសព្ទទៅដល់។ លើសពីនេះ វាអាចប្រើប្រាស់នៅក្នុងវិស័យយោធា និងវិស័យសន្ដិសុខផ្សេងៗជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ពីយុវតីរូបនេះ។
យុវតី ប៊ុនណារ៉ែន បានបន្ថែមថា៖«ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរយើង គួរតែចាប់យកឱកាសសិក្សារៀនសូត្រពីមុខជំនាញផ្កាយរណបនេះ ព្រោះទីផ្សារក៏កំពុងមានតម្រូវការច្រើនហើយ ដោយជាក់ស្ដែងយើងឃើញថា មានតម្រូវការ ហើយត្រូវប្រើប្រាស់ច្រើនវិស័យ ជាពិសេសនោះ គឺវិស័យបច្ចេកវិទ្យា»។
យុវជន ស៊ា គឹមហុង ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍នេះ ផលិតឡើងក្នុងគោលបំណងចង់បណ្ដុះបណ្ដាលសិស្សនិស្សិតផ្សេងទៀត ដែលមានបំណងសិក្សាជំនាញខាងផ្កាយរណប និងការទំនាក់ទំនងក្រុមការងារផ្កាយរណបអន្តរជាតិ ដើម្បីដកស្រង់បទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ។
យុវជនរូបនេះបន្តថា ការសក្សាជំនាញផ្កាយរណបនេះ ទទួលបានការបណ្ដុះបណ្ដាល និងមានការណែនាំពីគ្រូជំនាញមកពីប្រទេសជប៉ុន និងបារាំង ដើម្បីបានចំណាយពេលវេលាមកជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាឱ្យមានការយល់ដឹងពីកិច្ចការរបស់ផ្កាយរណប និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទៅតាមវិស័យដែលចាំបាច់។
យុវជន គឹមហុង បានបញ្ជាក់ថា៖«ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ដែលបានសិក្សាជំនាញនេះ ដោយសារជាមុខជំនាញដែលមិនសូវមានការចាប់អារម្មណ៍ពីយុវជននៅក្នុងស្រុកយើង។ ខ្ញុំសូមលើកទឹកចិត្តដល់យុវជនងាកមកចាប់អារម្មណ៍ជំនាញផ្កាយរណបនេះ គឺជំនាញនេះមានការចាំបាច់ខ្លាំងសម្រាប់ស្រុកយើងបច្ចុប្បន្ននេះ»។
សម្រាប់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា លោកពិតជាមានមោទនភាពចំពោះយុវជនខ្មែរ ដែលមានសមត្ថភាពក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់នេះ ព្រោះអាចជាគម្រូថ្មីមួយសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ទាក់ទងបច្ចេកវិទ្យា។
លោកបញ្ជាក់ថា៖«នៅក្នុងវិទ្យាស្ថាន NPIC យើងមានឧបករណ៍ និងសម្ភារៈគ្រប់គ្រាន់សម្រាប់បណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវ ដែលសម្ភារៈទាំងនោះ គឺទំនើបទាន់សម័យកាល។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ យុវជនខ្មែរយើង គួរតែមកចុះឈ្មោះចូលរៀនជំនាញ ព្រោះនៅសាលាយើងនេះ មានជំនាញច្រើនដែលប្អូនអាចជ្រើសរើសទៅតាមចំណងចំណូលចិត្ត និងស្របតាមតម្រូវការទីផ្សារ»៕




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ