ព័ត៌មាន
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង អង្គភាព ស្ថាប័នពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពិនិត្យនៅតាមទីតាំងកាស៊ីណូ និងទីតាំងមិនមែនកាស៊ីណូ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ចាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យទីតាំងសរុបចំនួន ១៣២១ទីតាំង ក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ចំនួន ១០៣ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ៤៨ទីតាំង។
ជាលទ្ធផលចំពោះមនុស្ស សម្ភារ និងទីតាំងពាក់ព័ន្ធបទល្មើសខាងលើ ក្រុមការងារចម្រុះមានចំណាត់ការ ដូចខាងក្រោម៖
រកឃើញមនុស្សសរុប ៤៨៤១នាក់ (ជនជាតិខ្មែរ ៣៦៩នាក់ និងជនបរទេស ៤៤៧២នាក់ មាន ២៦សញ្ជាតិ) ក្នុងនោះ អ្នកពាក់ព័ន្ធបទល្មើសចំនួន ៣៧៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត, ជនបរទេសចំនួន ៣ ២០៦នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ និងជនបរទេសចំនួន ៤៣៥នាក់ កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាន នគរបាលខេត្ត។
រកឃើញសម្ភារជាវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុចំនួន ១៦ ៩១១គ្រឿង កុំព្យូទ័រយួរដៃ ៤០៦ ទូរសព្ទដៃ ៤០ ៨៥២គ្រឿង ម៉ាស៊ីនCPU ៨៩៦គ្រឿង ម៉ូនីទ័រ
១ ២១៦គ្រឿង Tablet ៣៣៨គ្រឿង រថយន្ត ៤០គ្រឿង ម៉ូតូ ៣៤គ្រឿង ទូហ្គេមបាញ់ត្រី ២គ្រឿង អាវុធខ្លី ២ដើម គ្រឿងញៀន ១០កញ្ចប់ ថ្នាំគ្រាប់ ១២២គ្រាប់ ប្រាក់ដុល្លារអាមេរិក ៦៤ ៩៨០ដុល្លារ ប្រាក់បាត
១ ២០០បាត និងប្រាក់រៀល ២៣ ១៦០ ០០០រៀល ត្រូវបានដកហូតដើម្បីបន្តនីតិវិធី។
បានផាកពិន័យម្ចាស់ទីតាំងចំនួន ៤៥ទីតាំង ដែលបានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅមិនស្របច្បាប់ ថវិកាចំនួន ១ ៩៥២ ៤០០ ០០០រៀល។
អយ្យការអមសាលាដំបូងខេត្តបានឃាត់ទុកអចលនវត្ថុចំនួន ៦ទីតាំង ស្មើនឹង ៩ក្បាលដី រថយន្ត ១២ គ្រឿង និងដកហូតប្រាក់ដុល្លារអាមេរិក ៨២ ៤០៦,៣០ដុល្លារ ប្រាក់រៀល ២ ៥៧៧ ៧៥២,៤៤រៀល ប្រាក់បាត ៥ ១០០បាត និងប្រាក់យ័ន ២ ០០០យ័ន។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារទី២ នៃក្រុមការងារចម្រុះ ចំណុះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងបិទសៀលចំនួន ៦៤ទីតាំង។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីសម្រេចដកហូតអាជ្ញាបណ្ណ កាស៊ីណូដែលមានការពាក់ព័ន្ធបទល្មើសចំនួន ១១ទីតាំង។
ដើម្បីលើកស្ទួយកិត្តិយសជាតិ និងខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមអំពាវនាវដល់សាធារណជនគ្រប់ មជ្ឈដ្ឋាន និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មានសង្ស័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជូនអាជ្ញាធរមានសមត្ថកិច្ចដោយរក្សាការសម្ងាត់ តាមរយៈលេខទូរសព្ទ ០៩២ ៥៥៧ ១១៧។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់ទីតាំងមានការពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា សមត្ថកិច្ចនឹងឃាត់ទុក ឬដកហូតទ្រព្យសម្បត្តិ ហើយពិន័យទៅតាមអនុក្រឹត្យនិងច្បាប់កំណត់ បន្ថែមលើ នោះ ម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣