ព័ត៌មាន
កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអាស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។ កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។
កិច្ចប្រជុំនេះដែរ ដឹកនាំដោយសហប្រធាន លោក NAGASE Kensuke អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក Pierre VINCENT ទទួលបន្ទុកបេសកកម្ម និងវប្បធម៌នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។
នៅក្នុងពិធីបើកកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា បានសម្តែងនូវការគោរព និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលមរណភាពនៅថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំសំខាន់មួយរូបរបស់អាជ្ញាធរជាតិអប្សរា ដែលកន្លងមក ឯកឧត្តមបានរួមចំណែកលើការងារបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងផ្នែកធនធានមនុស្ស នៅក្នុងស្ថាប័នជាតិមួយនេះ។ល។ ក្នុងនោះដែរ អ្នកចូលរួមក៏បានធ្មឹងធ្មាតគោរពវិញ្ញាណក្ខន្ធឯកឧត្តម ជុំ សុភមករា ផងដែរ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២នេះដែរ ទាំងអ្នកជំនាញកម្ពុជា និងអន្តរជាតិនឹងពិភាក្សា និងពិនិត្យមើលរបាយការណ៍អភិរក្ស ដំណើរការជួសជុលប្រាសាទបុរាណ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ព្រមទាំងផ្ដល់អនុសាសន៍បច្ចេកទេសមួយចំនួនថែមទៀតផង។ បន្ថែមលើនេះស្មារតីនៃកិច្ចប្រជុំ ក៏បានបង្ហាញពីគោលបំណងសំខាន់ដោយផ្តោតទៅលើការអភិរក្សថ្មប្រាសាទបុរាណ និងគម្រោងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋាន ការធ្វើឱ្យមាននិរន្តរភាពបរិស្ថាន ព្រៃឈើ ព្រមទាំងគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញអភិរក្ស និងផ្នែកបច្ចេកទេសជាច្រើន៕






-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ