ព័ត៌មាន
កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
ភ្នំពេញ៖ ប្រជាកសិករ នៅភូមិគគីធំ ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ភូមិគគីធំ ២ គឺជាតំបន់មួយដែលមានសក្តានុពលខ្ពស់លើការដាំបន្លែសុវត្ថិភាព និងបន្លែទូទៅដោយសារដីល្បាប់មាត់ទន្លេដ៏មានជីជាតិ។ សព្វថ្ងៃ តំបន់នេះ មានប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ កំពុងប្រកបរបរកសិកម្មនៅផ្ទៃដីដាំដុះសរុបជាង ៤០០ ហិកតា។
ប្រជាកសិករ ដាំដុះបន្លែនៅតំបន់នេះ បានប្រាប់ BTV ថា នាពេលនេះជារដូវប្រមូលផលម្ទេស, ត្រសក់, ត្រប់ស្រួយ, ពោត, និង ដំណាំរួមផ្សំជាច្រើនមុខទៀត ខណៈកសិករមួយចំនួនទៀត ក៏កំពុងចាប់ការដាំដុះសារជាថ្មីឡើងវិញ ផងដែរ។ ប្រជាកសិករនៅតំបន់នេះ បានអនុវត្តការដាំដុះបន្លែឆ្លាស់គ្នា ដើម្បីកុំឱ្យទិន្នផលលើសតម្រូវការ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃនៅលើទីផ្សារ។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាកសិករ បានលក់បោះដុំបន្លែត្រសក់ និងម្ទេស ពីចម្ការផ្ទាល់ បានតម្លៃចំនួន ៣ ០០០ រៀល ដែលនេះជាតម្លៃខ្ពស់ជាងឆ្នាំមុន ខណៈតម្លៃត្រប់ស្រួយបានធ្លាក់ថ្លៃយ៉ាងគំហុកគឺមានតម្លៃត្រឹម ៣០០ រៀលប៉ុណ្ណោះ។ នាពេលនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការផលិតកម្មបន្លែក្នុងស្រុក បង្កើនប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងកាត់បន្ថយការពឹកផ្អែកលើបន្លែនាំចូល។
ចំណែក លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ជាក់ថា នៅឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺជាតំបន់ដាំដុះបន្លែ និងជាប្រភពផ្គត់ផ្គង់បន្លែដ៏សំខាន់មួយសម្រាប់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តជិតខាង ដែលប្រជាកសិករនៅទីនេះភាគច្រើនប្រកបរបរធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលកំពុងដើរតួជាកោសិកាគាំទ្រយ៉ាងសំខាន់ដល់សន្តិសុខស្បៀងក្នុងស្រុក។ លោក បានឱ្យដឹងថា ដំណាំត្រប់ ផ្តល់ទិន្នផលប្រមាណ ៥០ តោនក្នុងមួយរដូវ ខណៈម្ទេស ឱ្យផលប្រមាណចន្លោះពី ១២ ទៅ ១៥ តោនក្នុងមួយហិកតា។ លោកអះអាងថា ប្រជាកសិករទាំងអស់នៅតំបន់នេះ បានដាំដុះបន្លែតាមបច្ចេកទេសណែនាំពីមន្រ្តីជំនាញ និងមន្រ្តីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បច្ចុប្បន្ន នៅឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រជាពលរដ្ឋសរុបចំនួន ១០០៩ គ្រួសារ កំពុងប្រកបរបរកសិកម្ម នៅលើផ្ទៃសរុបចំនួន ៤១២ ហិកតា ក្នុងនោះមានផ្ទៃដីដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន ២៤២ ហិកតា និងប្រភេទដំណាំហូបផ្លែដាំដុះលើផ្ទៃដីចំនួន ១៥១ហិកតា ហើយក្រៅពីនោះគឺផ្ទៃដីដាំដុះស្រូវ។ ភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រហែល ២៥ ទៅ ៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣