ព័ត៌មាន
កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
នៅដើមខែមិថុនា ឆ្នាំ២០២៦ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ អាជ្ញាធរជាតិអប្សរាបានចែកចាយកូនឈើសរុប ចំនួន ១២,៣៧៥ ដើម ជូនស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗគ្នា។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖
– ផ្តល់កូនឈើចម្រុះជូនតំណាងអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន២,០០០ដើម ដើម្បីយកទៅដាំ និងចែកជូនសហគមន៍នៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។ កូនឈើទាំងនោះរួមមាន ឈើទាល (ដើមយាង) ៣០០ដើម គគីរ៣០០ដើម ច្រេស៣០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម គ្រញូង៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងកងឯកភាពកំចាត់មីនទី៦ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៨០០ដើម ដើម្បីយកទៅដាំលម្អនៅក្នុងបរិវេណសារមន្ទីរតេជោសន្តិភាព ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម គគីរ១,០០០ដើម បេង១,០០០ដើម ធ្នង់១,០០០ដើម និងក្ងោក៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) សាខាខេត្តសៀមរាប ចំនួន១,០៥០ដើម ដើម្បីយកទៅដាំនៅក្នុងបរិវេណទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ច្រេស១០០ដើម បេង២០០ដើម ធ្នង់៥០០ដើម និងក្ងោកតូច៥០ដើម។
– ផ្តល់កូនឈើចម្រុះ ចំនួន៤,៧២៥ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៦៥០ដើម គ្រញូង២១០ដើម បេង២១០ដើម ច្រេស៤០៥ដើម ឈើទាល១,៣០០ដើម គគីរ៥០០ដើម ចាមរី២០០ដើម អំពិល២៥០ដើម ក្ងោក៤៥០ដើម លឿងរាជ២០០ដើម ឥន្ទនេល១០០ដើម រំដួល៥០ដើម និងរំដេញ២០០ដើម ។
– ផ្តល់កូនឈើចម្រុះជូនតំណាងសណ្ឋាគារ Park Hyatt Siem Reap ចំនួន២០០ដើម ដោយយកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេសអង្គរ ឬស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល៥០ដើម ធ្នង់៥០ដើម ច្រេស៥០ដើម ក្ងោក៣០ដើម និងឥន្ទនេល២០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងក្រសួងយុត្តិធម៌ ចំនួន៦០០ដើម យកទៅដាំនៅបរិវេណខាងកើតប្រាសាទបន្ទាយក្តីនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គគីរ១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម បេង១០០ដើម រំដួល៥០ដើម និងប្រាំតម្លឹង៥០ដើម៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣