Connect with us

ព័ត៌មាន

កម្ពុជានឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ក្នុងឱកាសមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនានេះ

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជាបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោក មកកាន់ខេត្តសៀមរាប ក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២ ៦ក្រោមប្រធានបទ៖ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព”។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា។

សមាគមកាយឫទ្ធិនារីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស មិត្តអន្តរជាតិ និងដៃគូទាំងអស់ ដែលនឹងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាស្វាគមន៍ពិភពលោក ដោយភាពកក់ក្តៅ វប្បធម៌ មិត្តភាព និងការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ក្មេងស្រី និងយុវតី។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia