ព័ត៌មាន
សមត្ថកិច្ចចុះបង្ក្រាបទីតាំងចំនួនបីនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សជាង២០០នាក់
ភ្នំពេញ៖ មនុស្សចំនួនជាង ២០០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួនបី នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន និងការស្នាក់នៅខុសច្បាប់។
ការបង្ក្រាបនេះ ដោយកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៣ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
– ទីតាំងទី១ : អគារកម្ពស់៤ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៥៨នាក់ (ស្រី ៩នាក់) ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ជនបរទេសទាំងអស់នោះត្រូវបានប្រគល់ជូនផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
– ទីតាំងទី២ : អគារ Resident AGB កម្ពស់៨ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ១៩នាក់ ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ជនបរទេសទាំងអស់នោះ ត្រូវបានប្រគល់ជូនផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
– ទីតាំងទី៣ : អគារឡាសវេហ្គាស កម្ពស់២ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនសង្ស័យចំនួន ១២៤នាក់ ពុំមានសញ្ញាណពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែរកឃើញសារធាតុញៀនមួយចំនួន។ ជនជនសង្ស័យទាំងអស់នោះ។












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣