ព័ត៌មាន
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
សមាគមកាយឫទ្ធិនារីកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាបក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

មហាសន្និបាតកាយឬទ្ធិនារីពិភពលោក គឺជាវេទិការកំពូលនិង ជាអង្គការសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឬទ្ធិនារីពិភពលោក(World Association of Girl Guides and Girl Scouts- WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង។ មហាសន្និបាតនេះប្រមូលផ្តុំថ្នាក់ដឹកនាំ និង ប្រតិភូបណ្តាប្រទេសជុំវិញពិភពលោកដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និង អនុម័តគោលការណ៍សំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់អភិវឌ្ឍចលនាកាយឬទ្ធិនារី និងផ្តល់អំណោយដល់កុមារី និង យុវតី។ ក្រោមប្រធានបទ៖ “We See, We Care, We Act ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព”តំណាងឱ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍
We see៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត។
We care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និង យុវតី។
We act៖ ប្រតិភូពិភពលោករួមគ្នាពិភាក្សា សម្រេចចិត្ត និង កំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។
សម្រាប់កម្ពុជា នេះជាព្រឹត្តិការណ៍ មិនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិនោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការចែករំលែកទៅកាន់មិត្តអន្តរជាតិនូវវបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា សោភណ័ភាពនៃសៀមរាប វប្បធម៌ បេតិកភណ្ឌខ្មែរ និងសមត្ថភាពរបស់កម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និង វិជ្ជាជីវៈ។ ជាពិសេសកម្មវិធី “រាត្រីកម្ពុជា” នឹងបង្ហាញសិល្បៈ ប្រពៃណី ម្ហូបអាហារ វប្បធម៌ មិត្តភាព និងបេះដូងដ៏កក់ក្តៅរបស់កម្ពុជា ។
សូមបញ្ជាក់ថា សមាគមកាយឬទ្ធិនារីពិភពលោក ឬហៅថា WAGGGS គឺជាចលនាអន្តរជាតិដ៏ធំមួយ សម្រាប់ក្មេងស្រី យុវនារី និង ស្រ្តីវ័យក្មេង ដែលមានសមាជិកជាង១១លាននាក់ នៅក្នុងប្រទេសជាង១៥០ ។ ដូច្នេះការណ៍ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អង្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា៕
អត្ថបទ៖ សូដាវណ្ណ

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ