ព័ត៌មាន
គ្រូ និងសិស្ស អំពាវនាវសាធារណជនចូលរួមកម្មវីធី TVET Day ដើម្បីស្វែងយល់សារៈសំខាន់វិស័យបណ្តុះបណ្តាលជំនាញ
នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ (TVET Day) នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ។ គ្រូ និងសិស្សវិស័យ ធីវ៉េត បានអំពាវនាវសាធារណជនទូទៅ ជាពិសេសសិស្ស និស្សិត និងអាណាព្យាបាល ចូលរួមឱ្យបានច្រើនកុះករនិងកុំបីខាន ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការអប់រំក្នុងវិស័យ ធីវ៉េត នេះ។
ឯកឩត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ទាំងគ្រូបណ្តុះបណ្តាល និងសិស្ស និស្សិត នៃវិទ្យាស្ថាន បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមដាក់តាំងបង្ហាញស្នាដៃសិស្ស គំរូ និងសមិទ្ធផលជាច្រើនផ្សេងៗទៀត ក្នុងកម្មវិធីទិវាជាតិនាពេលខាងមុខនេះ។
ឯកឧត្តម បានបន្តថា វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា ធីវ៉េត នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់សេដ្ឋកិច្ច ដែលជាតួអង្គដើម្បីធានានូវការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងសមត្ថភាពខ្ពស់ ឱ្យឆ្លើយតបតម្រូវការឧស្សាហកម្ម។ ឯកឧត្តម បានបន្ថែមទៀតថា ធីវ៉េត ក៏ជាស្ពានចម្លងមួយដែលប្រែក្លាយកម្លាំងពលកម្មអតិពលកម្ម ឱ្យទៅជាធនធានជំនាញពិតប្រាកដ ឬអ្នកបច្ចេកទេស ដែលមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារដ៏សម្បូរបែប ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្រុមនិស្សិត ដែលកំពុងរៀនជំនាញ ធីវ៉េត និងត្រៀមដាក់តាំងបង្ហាញស្នាដៃមួយចំនួនក្នុងទិវាជាតិនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលមានឱកាសចូលរួមកម្មវីធីនេះ ជាពិសេសការដាក់តាំងបង្ហាញនូវស្នាដៃដែលបានខិតខំរៀនសូត្រនាពេលកន្លងមកនេះ។ ជាមួយនេះ ក្រុមនិស្សិត បានអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹងថ្មីៗ ឱកាសរៀន និងឱកាសទទួលបានការងារធ្វើជាដើម។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក្នុងគោលបំណងដើម្បីបានបង្ហាញពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ មិនមែនជាជម្រើសទីពីរនោះទេ ប៉ុន្តែគឺជាជម្រើសដ៏ចម្បងសម្រាប់យុវជនដែលចង់ជោគជ័យក្នុងជីវិត្តក្នុងរយៈពេលខ្លីមានចីរភាព បរិយាបន្ន និងភាពធន់។ ទិវាជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕
អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ