ព័ត៌មាន
គណៈកម្មាធិការជាតិគ្រោងរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមទំនើប ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
លទ្ធភាពកែច្នៃសំរាម និងសំណល់រឹងទៅជាថាមពល សម្រាប់អនុវត្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។
អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងផលប្រយោជន៍សង្គម គណៈកម្មាធិការគ.គ.ស. ជំរុញភាពស្អាតនៅកម្ពុជា តាមរយៈការពង្រឹងលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងកែច្នៃសំរាមទីប្រជុំជន។
សូមជម្រាបជូនថា គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ មានចក្ខុវិស័យរួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ធានាបាននូវការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងមានសោភ័ណភាពទាក់ទាញ ស្របទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងនគរូបនីយកម្មយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣