ព័ត៌មាន
រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អនុក្រឹត្យបង្កើតបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ។
បើតាមអនុក្រឹត្យ ការបង្កើត «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
អនុក្រឹត្យដដែលបញ្ជាក់ថា បណ្តាញអគ្គលេខាធិការ គឺជាយន្តការតភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយបញ្ហាប្រឈម ដែលមានភាពប្រទាក់ក្រឡា និងស្មុគស្មាញសំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣