ព័ត៌មាន
រដូវកាលទុរេនឆ្នាំនេះ! ផ្លែទុរេនស្រស់កម្ពុជាប្រមាណ ២ ៤០០តោន ត្រូវបាននាំចេញទៅទីផ្សារចិនជាបន្តបន្ទាប់
ភ្នំពេញ៖ សម្រាប់រដូវកាលទុរេន ឆ្នាំ២០២៦ ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង និងសហគមន៍ទុរេនបែកអន្លូង បានចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុន ដើម្បីនាំចេញទុរេនស្រស់ទៅប្រទេសចិនប្រមាណ ២ ៤០០តោន បន្ទាប់កម្ពុជា-ចិន បានចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា កសិផលដ៏មានសក្តានុពលរបស់កម្ពុជាកាន់តែច្រើនឡើងៗ ត្រូវបានទទួលសិទ្ធិនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំនៅលើពិភពលោក។ ជាក់ស្តែង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានផ្តល់វិញ្ញាបនបត្រកសិកម្មល្អ(CamGap) ដល់ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង ដើម្បីទីផ្សារនាំចេញទៅចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ម៉ុង ហេង គ្រុប ឯ.ក ក៏បានចុះកិច្ចសន្យាលក់ទុរេនស្រស់ទៅកាន់ទីផ្សាចិនចំនួន ២ ០០០តោន សម្រាប់រដូវកាលឆ្នាំ២០២៦ ដោយ ត្រូវបានដឹកជញ្ជូនតាមរថយន្តពីកម្ពុជាទៅចិន។
ចំណែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង បានបញ្ជាក់ថា គិតមកដល់ពេលនេះ ទុរេនស្រស់របស់សហគមន៍ទុរេនបែកអន្លូង បាននាំចេញទៅកាន់ទីផ្សារចិនបានប្រមាណ ៤០០តោន ហើយការនាំចេញនឹងធ្វើឡើងជាបន្តបន្ទាប់។ លោកសង្កេតឃើញថា ឆ្នាំនេះ ប្រទេសចិនបានបញ្ជាទិញទុរេនស្រស់ពីកម្ពុជាច្រើនជាងមុន ខណៈទិន្នផលទុរេនក្នុងសហគមន៍របស់លោកកើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំទៅ។
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ កនន្លងទៅ គយនៃប្រទេសចិនបានសម្រេចអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែទុរេនស្រស់» ទៅកាន់ទីផ្សាររបស់ប្រទេសចិន។ គយចិនបានតម្រូវឱ្យការនាំចូលផ្លែទុរេន គឺត្រូវតែមានប្រភពមកពីប្រទេសកម្ពុជា ដោយមានការគោរពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវរបស់ប្រទេសចិន។
របាយការណ៍ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនជាង ១៦ម៉ឺនហិកតា និងផ្តល់ផលចំនួនជាង ១៣ម៉ឺនតោន។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញកសិផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងក្រអូប, និងទុរេនស្រស់៕អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS5 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា