ព័ត៌មាន
រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។
ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។
ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ដែលមានទឹកប្រាក់ជាង ៤,៣ ពាន់លានដុល្លារប៉ុណ្ណោះ) ចំណែកការនាំចូលពីសហរដ្ឋអាមេរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៣១ លានដុល្លាអាមេរិក កើន ៩២% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២៥។ ចំពោះទំនិញដែលគាំទ្រដល់ការនាំចេញរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, ស្បែកជើង ការបូប សម្ភារៈសម្រាប់ការធ្វើ ដំណើរ ការនាំចេញផលិតផលពី កសិកម្ម និងផ្សេងៗទៀត ពោលគឺទីផ្សារសហរដ្ឋអាមេរិកបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ និងឈរ ក្នុងលំដាប់ទី១ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។
ក្រៅពីការនាំចេញទៅទីផ្សារអាមេរិក, កម្ពុជានៅមានទីផ្សារសំខាន់ៗផ្សេងទៀតដូចជា នៅក្នុងរយៈពេល ៥ ខែនេះ កម្ពុជានាំចេញទៅ វៀតណាមមានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ កើនជិត ១៤%, ជប៉ុនជាង ៧៦៦ លានដុល្លារ កើនជាង ២០%, ចិន ៧៥៣ លានដុល្លារ កើនជិត ១៩%, កាណាដាជិត ៥០០ លានដុល្លារ កើនជាង ១%, អេស្បាញ ជិត ៤៧០ លានដុល្លារ កើន ១៣%, ហូឡង់ ៤០៨ លានដុល្លារ កើន ១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, ក្រៅពីនេះកម្ពុជាក៏មានទីផ្សារផ្សេងៗទៀតដែលជួយគាំទ្រដល់ការនាំចេញផងដែរ។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% ខណៈការនាំចូលពីអាមេរិកមានចំនួនជាង ១៦ ពាន់លានដុល្លារអាមេរិក កើនជាង ១៩% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣