ព័ត៌មាន
រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។
ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។
ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ដែលមានទឹកប្រាក់ជាង ៤,៣ ពាន់លានដុល្លារប៉ុណ្ណោះ) ចំណែកការនាំចូលពីសហរដ្ឋអាមេរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៣១ លានដុល្លាអាមេរិក កើន ៩២% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២៥។ ចំពោះទំនិញដែលគាំទ្រដល់ការនាំចេញរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, ស្បែកជើង ការបូប សម្ភារៈសម្រាប់ការធ្វើ ដំណើរ ការនាំចេញផលិតផលពី កសិកម្ម និងផ្សេងៗទៀត ពោលគឺទីផ្សារសហរដ្ឋអាមេរិកបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ និងឈរ ក្នុងលំដាប់ទី១ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។
ក្រៅពីការនាំចេញទៅទីផ្សារអាមេរិក, កម្ពុជានៅមានទីផ្សារសំខាន់ៗផ្សេងទៀតដូចជា នៅក្នុងរយៈពេល ៥ ខែនេះ កម្ពុជានាំចេញទៅ វៀតណាមមានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ កើនជិត ១៤%, ជប៉ុនជាង ៧៦៦ លានដុល្លារ កើនជាង ២០%, ចិន ៧៥៣ លានដុល្លារ កើនជិត ១៩%, កាណាដាជិត ៥០០ លានដុល្លារ កើនជាង ១%, អេស្បាញ ជិត ៤៧០ លានដុល្លារ កើន ១៣%, ហូឡង់ ៤០៨ លានដុល្លារ កើន ១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, ក្រៅពីនេះកម្ពុជាក៏មានទីផ្សារផ្សេងៗទៀតដែលជួយគាំទ្រដល់ការនាំចេញផងដែរ។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% ខណៈការនាំចូលពីអាមេរិកមានចំនួនជាង ១៦ ពាន់លានដុល្លារអាមេរិក កើនជាង ១៩% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ