ព័ត៌មាន
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ។ កម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណាដែរ ប៉ុន្ដែកម្ពុជាធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញរបស់កម្ពុជា ចំពោះការផលិតសម្ភារៈយោធានាពេលនេះ ក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជាដែរ ប៉ុន្ដែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។
សម្ដេចបានលើកឡើងដែរ កាលពីពេលថ្មីៗនេះ មានព័ត៌មានថៃបានផ្សាយពីការទិញរថភាសដែករបស់កម្ពុជាចំនួន ៣០គ្រឿងថា ជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាម, ប៉ុន្ដែសម្ដេចតេជោបានពន្យល់វិញថា កម្ពុជាមិនមែនទើបតែមានរថពាសដែកតែចំនួន ៣០គ្រឿងនេះទេ គឺមានច្រើនជាងនេះប៉ុន្ដែមិនមែនទិញមកដើម្បីឈ្លានពានប្រទេសណាទេ គឺទុកសម្រាប់ការពារសន្ដិសសុខជាតិតែប៉ុណ្ណោះ។
សម្ដេចតេជោ បានបញ្ជាក់ថាប្រទេសខ្លះនៅជុំវិញកម្ពុជា មានទាំងលទ្ធភាពផលិតសព្វាវុធ រថភាសដែកដោយខ្លួនឯងថែមទៀត និងឈានរហូតទៅបញ្ជាទិញយន្តហោះចម្បាំង, តែកម្ពុជាត្រឹមផលិតសម្ភាសរៈយោធាដើម្បីការពារជាតិតែប៉ុណ្ណោះ។
សម្ដេចតេជោ បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣