ព័ត៌មាន
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា ចុះអប់រំសុខភាពមាតា-កុមារ និងសួរសុខទុក្ខជនងាយរងគ្រោះនៅខេត្តកោះកុង
(កោះកុង)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី «អនាម័យជាជំនាញម្តាយ-កុមារ អនាម័យក្នុងផ្ទះ សាលារៀន និងការការពារជំងឺរាគ» ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចប្រមាណ ៥០នាក់។
យុទ្ធនាការមនុស្សធម៌ និងលើកកម្ពស់សុខភាពសាធារណៈនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុក ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដីជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរ និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពស្ត្រី កុមារ និងប្រជាជនងាយរងគ្រោះ។ លោកជំទាវ បានគូសរំលេចថា អនាម័យជាជំនាញម្តាយ-កុមារ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាខែលការពារជីវិតដ៏មានឥទ្ធិពល។ ការអនុវត្តអនាម័យមិនត្រឹមតែជួយសម្អាតខ្លួនប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាជះឥទ្ធិពលផ្ទាល់ដល់កត្តាជីវសាស្ត្រ សេដ្ឋកិច្ច និងចិត្តសាស្ត្រ ជាពិសេសអាចសង្គ្រោះជីវិតកុមារពីជំងឺរាក និងជំងឺពោះវៀន ដែលជាមូលហេតុចម្បងធ្វើឱ្យកុមារបាត់បង់ជីវិត ឬខ្សោះជាតិទឹកធ្ងន់ធ្ងរ ព្រមទាំងការពារកុមារពីគ្រោះថ្នាក់នៃ «កង្វះអាហារូបត្ថម្ភ» ផងដែរ។ លោកជំទាវបានបន្ថែមថា៖«កាលណាម្ដាយម្នាក់មានចំណេះដឹង និងជំនាញអនាម័យត្រឹមត្រូវ គាត់មិនត្រឹមតែការពារខ្លួនពីជំងឺឆ្លងប៉ុណ្ណោះទេ ប៉ុន្តែគឺកំពុងសាងសង់របងការពារជីវិតកូនៗ ដើម្បីឱ្យពួកគេលូតលាស់ឡើងដោយភាពរឹងមាំ ឆ្លាតវៃ និងមានអនាគតភ្លឺស្វាង»។
នៅក្នុងឱកាសនោះ លោកជំទាវ មុំ ចន្ទី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានធ្វើការណែនាំលម្អិតអំពីវិធាន «រស់នៅស្អាត ៣យ៉ាង» (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ ទន្ទឹមនឹងនោះ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង ក៏បានចែករំលែកចំណេះដឹងគន្លឹះ ស្តីពីការការពារខ្លួនពីជំងឺឆ្លង និងការថែរក្សាសុខភាពទូទៅ។
ក្រោយបញ្ចប់ការផ្សព្វផ្សាយ លោកជំទាវ ម៉ែន នារីសោភ័គ បានប្រគល់ប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុកស្រែអំបិល និងប្រធានមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយ ដើម្បីជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ជាមួយគ្នានោះ ក្រុមការងារបានផ្តល់អំណោយមនុស្សធម៌ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥២នាក់ ដោយម្នាក់ៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, កន្សែងពោះគោ ១, សារុង ១, សាប៊ូកក់សក់ ១ដប ,អង្ករសុខភាព ៥កញ្ចប់ និងថវិកាមួយចំនួន។
បន្ទាប់ពីបញ្ចប់ពិធីខាងលើ ក្រុមការងារកាកបាទក្រហមកម្ពុជា បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង (អាយុចាប់ពី ៧០ឆ្នាំឡើងទៅ) និងជនមានពិការភាពចំនួន ៣១គ្រួសារ នៅក្នុងឃុំជ្រោយស្វាយ។
លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះក្រុមជនងាយរងគ្រោះ។ លោកស្រីក៏បានផ្តល់អនុសាសន៍ដល់មនុស្សចាស់ ឱ្យងាកមកទទួលទានអាហារទន់ៗ ងាយរំលាយ សម្បូរប្រូតេអ៊ីន និងកាល់ស្យូម ព្រមទាំងត្រូវកម្រិតដាច់ខាតនូវអាហារផ្អែម ប្រៃ និងខ្លាញ់ ព្រមទាំងបានចែកសៀវភៅអប់រំសុខភាពមនុស្សចាស់ផងដែរ។
គ្រួសារងាយរងគ្រោះទាំង ៣១គ្រួសារ ទទួលបានអំណោយក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ២ដប, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, អង្ករសុខភាព ៥កញ្ចប់ និងថវិកា ២០,០០០រៀល៕ អត្ថបទ៖ សំ ងីម














-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ