ព័ត៌មាន
ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបង្កើតបច្ចេកវិទ្យា AI ជួយសម្រួលការងារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
ក្រុមនិស្សិត មកពីជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦នេះ បានដាក់បង្ហាញបច្ចេកវិទ្យា AI ដែលពួកគេរួមគ្នាបង្កើតឡើង ពាក់ព័ន្ធនឹងបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្តែង គាំទ្រដល់សេវាកម្មទេសចរណ៍ ប្រតិបត្តិការបដិសណ្ឋារកិច្ច ការអប់រំ សុខាភិបាល ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីព និងការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រុមនិស្សិតចំនួន ១៤ ក្រុម បានដាក់បង្ហាញស្នាដៃ ជាបច្ចេកវិទ្យា AI របស់ខ្លួន ដែលដើរស្របនឹងសង្គមបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងជាដំណោះស្រាយបញ្ហាសង្គមនានា។ ការដាក់បង្ហាញបច្ចេកវិទ្យា AI របស់ក្រុមនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃនេះ រួមមាន ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ ប្រព័ន្ធបណ្តុះបណ្តាលការប្រាស្រ័យទាក់ទងផ្នែកបដិសណ្ឋារកិច្ចការិយាល័យខាងមុខ ប្រព័ន្ធរៀបចំកម្មវិធីទស្សនកិច្ចទេសចរណ៍ផ្ទាល់ខ្លួន ប្រព័ន្ធត្រួតពិនិត្យថ្លៃសេវាកម្មទេសចរណ៍ ប្រព័ន្ធរៀបចំផែនការសេវាកម្មម្ហូបអាហារ ប្រព័ន្ធរៀបចំផែនការទេសចរណ៍ធម្មជាតិផ្អែកលើសហគមន៍ ប្រព័ន្ធរៀបចំផែនការអាពាហ៍ពិពាហ៍ ប្រព័ន្ធរៀបចំផែនការធ្វើដំណើរទៅកម្សាន្តនៅខេត្តសៀមរាប ប្រព័ន្ធជំនួយការផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន ប្រព័ន្ធជំនួយការរៀបចំផែនការថវិកា ប្រព័ន្ធប្រឹក្សាយោបល់ពិនិត្យនិងវិនិច្ឆ័យស្បែក ប្រព័ន្ធណែនាំមុខម្ហូប និងអាហារក្នុងស្រុក ប្រព័ន្ធដៃគូត្រៀមប្រឡង IELTS ប្រព័ន្ធ GPT ផ្គូរផ្គងការងារ។
ក្រុមនិស្សិតដែលផ្តោតលើវិស័យទេសចរណ៍ ក៏បានពន្យល់លម្អិតបន្ថែមលើ ប្រព័ន្ធ AI របស់ខ្លួន អាចមានលទ្ធភាពបង្កើតជាគម្រោងមួយច្បាស់លាស់សម្រាប់អ្នកចង់ធ្វើដំណើរកម្សាន្ត ដោយលម្អិតការប្រើប្រាស់ថវិកា សកម្មភាពកម្សាន្ត ទីកន្លែងស្នាក់នៅ ទីកន្លែងពិសារអាហារថែមទៀតផង។
សម្រាប់ការដាក់បង្ហាញបច្ចេកវិទ្យា AI នៅថ្ងៃនេះដែរ លោកសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា គម្រោងទាំងនេះបានបង្ហាញពីសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកបញ្ហាប្រឈមក្នុងពិភពពិត ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងអភិវឌ្ឍដំណោះស្រាយដែលជំរុញដោយ AI ជាមួយនឹងការអនុវត្តជាក់ស្តែង។ សមត្ថភាពទាំងនេះ គឺពិតជាខ្វះមិនបានសម្រាប់កម្លាំងពលកម្ម និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនាពេលអនាគតរបស់កម្ពុជា។
សាកលវិទ្យាធិការ បានលើកឡើងដែរថា កិច្ចការទាំងនេះ ក៏ដើរស្របទៅនឹងគោលដៅកម្ពុជា ដែលកំពុងរុញច្រានរបៀបវារៈបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យ នានា លើតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នសិស្ស-និស្សិត នូវចំណេះដឹង បំណិន និងផ្នត់គំនិតបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអាចរីកចម្រើន និងប្រកួតប្រជែងនៅក្នុងយុគសម័យថ្មីនេះបាន៕អត្ថបទ៖ គឹម ហុក














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣