ព័ត៌មាន
កម្ពុជាបន្ដសម្រេចបានសមិទ្ធផលជាច្រើន ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កម្ពុជាបន្ដសម្រេចបានសមិទ្ធផលជាច្រើន និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈដោយបានរក្សានូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគាររដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ នេះថា នៅក្នុងដំណាក់កាលថ្មី នៃការបន្តខិតខំអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាលទី៧នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥, សំដៅខិតខំជម្នះឲ្យបាននូវបញ្ហាប្រឈមទាំងឡាយ និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដោយតម្រូវឲ្យរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ឲ្យបានទាន់ពេល និងចំទិសដៅប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំងត្រៀមដាក់ចេញនូវវិធានការឆ្លើយតបមុតស្រួច លើគ្រប់វិស័យសំដៅដោះស្រាយ ម្ខាង, បញ្ហាប្រឈមចំពោះមុខ និងបន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ចំណែកម្ខាងទៀត, ប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យទៅជាកាលានុវត្តភាព តាមរយៈការបន្ត ខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជាភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការពង្រីក និងការពង្រឹងប្រព័ន្ធគាំពារសង្គម; ការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងវិស័យហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ; ការ ពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក ការចាប់យកសកម្មភាពផលិតកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់; ការបង្កើតការងារកាន់តែច្រើន សម្រាប់ពលករកម្ពុជា; និងការពង្រីក មូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ របស់មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់យកទៅអនុវត្ត ជាមួយនឹងភាពបុរេសកម្ម និងស្មារតី ទទួលខុសត្រូវខ្ពស់ ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព នៃក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរដែន ដី ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់រួមមាន៖ ការពង្រឹងរបៀបរបបការងារ, ការកសាងមូលធនមនុស្ស, ការកែទម្រង់ និងការធ្វើបរិវត្តកម្ម ឌីជីថល, ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ និងបន្ទាប់ពីយើងបានកសាងអគាររដ្ឋបាល ដ៏ស្រស់ស្អាតនេះ ហើយ ថ្នាក់ដឹកនាំគ្រប់កម្រិតនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបម្រើការងារនៅទីនោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា អនាម័យ និងសោភ័ណភាពនៃអគារទាំងមូលឲ្យបានល្អ និងស្អាតយូរអង្វែង, ដូចដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភាតែងតែក្រើន រំលឹកយើងទាំងអស់គ្នាជារើយៗថា ការទទួលបានសមិទ្ធផលថ្មី គឺជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់ និងកាន់តែត្រូវយកចិត្ត ទុកដាក់នោះ គឺការថែរក្សា និងការប្រើប្រាស់សមិទ្ធផលទាំងនោះ ឲ្យបានគង់វង្សយូរអង្វែងជានិរន្ត៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា