ព័ត៌មាន
រដ្ឋមន្ត្រីណែនាំដល់ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយបុរេសកម្ម
កំពង់ស្ពឺ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺដែលទើបប្រកាសតែងតាំងថ្មីឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែងនិងបំពេញការងារប្រកបដោយបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៦និងឆ្នាំបន្តបន្ទាប់។ការណែនាំបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ក្នុងពិធីប្រកាសលោក ហុង ចាន់សុខា ចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺជំនួសប្រធានចាស់ចូលនិវត្តន៍។
ឆ្លៀតនាឱកាសនោះ លោក ប៉េង ពោធិ៍នា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និង សម្រេចបានសមិទ្ធផលជាច្រើនលើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពរីកចម្រើនគួរជាទីមោទនៈ ទាំងលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការធានាការផ្តល់សេវាសាធារណៈជូនសាធារណជន និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំបន្ថែមដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មីឱ្យប្រកាន់ខ្ជាប់នូវទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព» ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ជាងនេះត្រូវមានវិធានការក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវរឹតបន្តឹង និង ចៀសវាងឱ្យបានដាច់ខាតការដឹកជញ្ជូនលើសទម្ងន់លើសកម្រិតកំណត់និងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និង ស័ក្តិសិទ្ធភាព ដោយត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយនិងចលនាមហាជនឱ្យគោរពច្បាប់ចរាចរណ៍ និងអនុវត្តក្នុងការរឹតបន្តឹងនូវការពាក់មួកសុវត្ថិភាពក្នុងពេលបើកបរយានយន្តលើដងផ្លូវ ជាដើម…។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានរំលេចបន្ថែមពីសមត្ថភាពបទពិសោធន៍ការងាររបស់លោកប្រធានមន្ទីរថ្មីកន្លងមកដែលជាវិស្វករជំនាញនិងកន្លងមកលោកក៏ធ្លាប់ជាប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺម្តងរួចហើយដែរ ដែលកាលណោះបានបន្សល់នូវស្នាដៃនៃកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងខេត្តជាច្រើនផងដែរ។ដូច្នេះលោករំពឹងទុកថា៖ លោកប្រធានមន្ទីរថ្មីដែលតែងតាំងលើដែនសមត្ថកិច្ចចាស់ និងខិតខំបន្តនូវប្រពៃណីក្នុងការពង្រឹងនូវធ្លុងសាមគ្គីភាពផ្ទៃក្នុងរួមគ្នាខិតខំជម្រុញឱ្យវិស័យសាធារណការ និងដឹកជញ្ជូន បានកាន់តែល្អប្រសើរ និង ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត កាន់តែមានសក្តានុពលរីកចម្រើនឡើងបន្ថែមទៀត។
អត្ថបទ៖ប៊ុត សារុន









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣