ព័ត៌មាន
វិស័យរដ្ឋបញ្ជាក់ពីប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់និងនីតិវិធីគយដល់វិស័យ SMEs
តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោមប្រធានបទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) កាន់តែប្រសើរថែមទៀត។
នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងដោយការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការបន្តធ្វើជាដៃគូគាំទ្រការអភិវឌ្ឍ SMEs តាមរយៈការពង្រឹងតម្លាភាព, ការធ្វើទំនើបកម្មរដ្ឋបាលគយ, ការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការកាត់បន្ថយពេលវេលា និងថ្លៃដើមធ្វើពាណិជ្ជកម្ម ព្រមទាំងការលើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិនិងនីតិវិធីគយ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលគ្នា ដើម្បីរួបរួមបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែអំណោយផលសម្រាប់ SMEs នៅកម្ពុជាផងដែរ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជម្រុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការបង្កើនមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។ យ៉ាងណា ឧកញ៉ា ក៏បានលើកឡើងផងដែរពីបញ្ហាប្រឈមរបស់ SMEs និងឧបសគ្គជាច្រើនដែលទាមទាឱ្យរាជរដ្ឋាភិបាលជួយសម្របសម្រួល ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរ ផលវិបាកក្នុងប្រតិបត្តិការនាំចេញ-នាំចូល និងការយល់ដឹងនៅមានកម្រិតនៅឡើយអំពីនីតិវិធីគយ។
សូមបញ្ជាក់ថា ឆ្លងកាត់ក្នុងរយៈពេលពីរថ្ងៃកន្លងមក គឺថ្ងៃទី១១ និង១២ ខែមិថុនា ឆ្នាំ២០២៦ វេទិកាខាងលើបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្ម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាច្រើន។ វេទិកានេះ បានបិទបញ្ចប់ដោយផ្លែផ្កាតាមការរំពឹងទុក និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការពង្រឹងភាពជាដៃគូ ការលើកកម្ពស់ផលិតកម្មក្នុងស្រុក ការពង្រីកពាណិជ្ជកម្ម និងការជំរុញការអភិវឌ្ឍ SMEs ប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣