ព័ត៌មាន
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code លើទិន្ឋផលទុរេន ដើម្បីការពារកសិផលផ្លែទុរេនរបស់ សហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមាន QR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍។ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមវត្តមាន ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការចុះបញ្ជី ម៉ាក សមូហភាព (ការពារកម្មសិទ្ធិបញ្ញា) និងការទទួលបានវិញ្ញាបនបត្រ CamGap (សំគាល់ ទីតាំងចម្ការ) គឺជាវិញ្ញាបនបត្របញ្ជាក់ថា ទុរេនរបស់សហគមន៍ត្រូវបានដាំដុះស្របតាម ស្តង់ដារបច្ចេកទេសកសិកម្ម មានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពោលគឺទប់ស្កាត់ការក្លែងបន្លំ ទាំងធានាគុណភាពស្តង់ដារ។ សមិទ្ធផលមួយនេះកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់អន្តរក្រសួង រួមមាន៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរដ្ឋបាលខេត្ត ក៏ដូចអាជ្ញាធរពាក់ព័ន្ធផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់បងប្អូន សហគមន៍កសិកម្ម ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសហគមន៍ទុរេនបែកអន្លងស្ទឹងត្រង់នេះ ឱ្យបានរឹងមាំ និងគៀងគរពង្រីកសមាជិកថ្មីបន្ថែមទៀត ពិសេសត្រូវពង្រឹងវិសាលភាព និង គ្រប់គ្រងការទប់ស្កាត់លំហូរចូលពីខាងក្រៅ ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និង យុទ្ធសាស្រ្តការពារឱ្យបានច្បាស់លាស់ផងដែរ៕ ដោយ ៖ សីហា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣