ព័ត៌មាន
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃ ស.ស.យ.ក បានបន្តចុះទៅតាមសាកលវិទ្យាល័យ ក្នុងគោលដៅផ្ដល់ការអបរំ ផ្សារភ្ជាប់ពុទ្ធឱវាទ ទស្សនៈព្រះពុទ្ធសាសនា ទៅនឹងការរស់នៅប្រចាំថ្ងៃ ជាពលរដ្ឋល្អប្រកបដោយភាពថ្លៃថ្នូរ។
ជាបន្តបន្ទាប់ ក្រុមការងារនៃនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តចុះផ្ដល់ការអប់រំដល់និស្សិតតាមសាកលវិទ្យាល័យ។ នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលម៉ិញនេះ ក្រុមការងារ បានចុះទៅដល់សាកលវិទ្យាល័យធនធានមនុស្ស ដោយជួបជាមួយនិស្សិតជាច្រើនរយនាក់។
គោលដៅនៃការចុះទៅតាមសាកលវិទ្យាល័យនេះ គឺបង្កើនការយល់ដឹងអំពីទស្សនទានពុទ្ធសាសនាក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្សស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ជាការលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណពុទ្ធសាសនាខ្មែរ និងជាការចែករំលែកនូវទ្រឹស្តីពុទ្ធសាសនាផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃសម្រាប់យុវជន ដើម្បីប្រើប្រាស់មធ្យោបាយក្នុងការ កសាងជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម។
លោក ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ក្នុងការជួបជាមួយក្រុមនិស្សិតនេះ ក៏បានធ្វើបទអន្តរាគមន៍ស្ដីពី ការអភិវឌ្ឍមូលធនមនុស្ស ដើម្បីក្លាយជាពលរដ្ឋសាកលតាមសាសនមាគ៌ា។ លោកបានលើកឡើង ពន្យល់ ៥ចំណុចដើម្បីប្រែក្លាយពីពលរដ្ឋធម្មតា ទៅជាពលរដ្ឋសាកល។ ៥ចំណុចនោះរួមមាន វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណម្បទា។
លោកបានលើកឡើងពន្យល់ផងដែរថា ការរស់នៅក្នុងជីវភាពរស់ថ្ងៃ មិនអាចកាត់ផ្ដាច់ពីព្រះពុទ្ធសាសនានោះទេ។ ការរស់នៅ និងសាសនាផ្សារភ្ជាប់គ្នា។ សាសនាគឺមិនត្រឹមជាកន្លែងបួងសួងនោះឡើយ៕
អត្ថបទ៖ គឹមហុក




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣