ព័ត៌មាន
បទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
មន្រ្តីឧទ្យានុក្សនៃគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានសហការជាមួយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ ដែលមានភូមិសាស្រ្តជាប់នឹងឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីកងរាជអាវុធហត្ថលើ់ផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត បានចំនួន៨៤លើក និងបានបង្រ្កាបបទល្មើស ធនធានធម្មជាតិបាន ២០ករណី ក្នុងខែឧសភា ឆ្នាំ២០២៦។ ក្នុងចំណោមបទល្មើស ដែលបង្រ្កាបបាន មានបទល្មើសព្រៃឈើចំនួន ១៣ កលរណី បទល្មើសសត្វព្រៃ ចំនួន៦ ករណី និងការទន្រ្ទានដីព្រៃដោយខុសច្បាប់ ចំនួន១ករណី។
ក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានបំពេញកំណត់ហេតុអញ្ញាតជនចំនួន ១៧ករណី ហើយបានកសាងសំណុំរឿង(អញ្ញាតជន) បញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ដើម្បីបន្តនីតិវិធីទៅតុលាការចំនួន១ ករណី។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារបានចាប់យកវត្ថុតាង មករក្សាទុកតាមស្នាក់ការល្បាត ច្រកចង្អៀត និងស្នាក់ការល្បាតរវៀង រួមមានរណាយន្តចំនួន១៦គ្រឿង កាំភ្លើងកែច្នៃចំនួន៥ដើម អង្គប់ដាក់សត្វចំនួន ១០ អង្គប់ និងបានរុះរើជំរុំតង់កៅស៊ូចំនួន១០កន្លែង និងបានដោះលែងសត្វរញីពណ៌ប្រផេះចំនួន ១ក្បាល។
សូមបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អង្គការ ដៃគូ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ នៅទូទាំងប្រទេស បានចុះល្បាតចំនួន ១.២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី។ ក្នុងចំណោមនោះ បទល្មើសព្រៃឈើមានចំនួន ៦៥ករណី ព្រមទាំងបទល្មើសសត្វព្រៃ និងបទល្មើសផ្សេងៗទៀត។
ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សបានបន្តចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កឺក្នុងតំបន់ការពារធម្មជាតិ ចំនួន៧៣កន្លែង លើផ្ទៃដីទំហំ៤១% នៃផ្ទៃប្រទេស។ ចំពោះការអនុវត្តច្បាប់ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ក្រសួងបរិស្ថានបានបន្តពង្រឹងវិធានការច្បាប់ មិនមានការលើកលែងដាច់ខាត ចំពោះជនល្មើស ដែលបំផ្លាញធនធានធម្មជាតិឡើយ។
នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេសបានចំនួន ៨៩៦ករណី។ ជនល្មើសសរុបចំនួន ៤៣នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣