ព័ត៌មាន
ការនិយមពិសារកាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈតម្រូវការគ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ
ភ្នំពេញ៖ការនិយមពិសារកាហ្វេរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឱ្យមានកំណើនយ៉ាងខ្លាំងទាំងនៅក្នុងហាងកាហ្វេក្នុងស្រុក និងផលិតកម្មក្នុងតំបន់ ខណៈហាងកាហ្វេក្នុងស្រុកអាចពង្រីកតម្រូវការផ្គត់ផ្គង់កាហ្វេបានប្រមាណ ១០% នៃតម្រូវការប្រើប្រាស់ប្រមាណ ២ ម៉ឺនតោនក្នុងមួយឆ្នាំៗរបស់កម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃការទទួលទានកាហ្វេនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នករស់នៅក្នុងទីក្រុង។ កំណើននៃអ្នកនិយមទទួលទានកាហ្វេបានជំរុញឱ្យហាងកាហ្វេក្នុងស្រុក និងម៉ាកកាហ្វេជាតិរីកសាយភាយកាន់តែច្រើន ខណៈដែលតំបន់ដាំដុះកាហ្វេកំពុងពង្រីកផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។
លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គីរី កាហ្វេ (Kiri Coffee) បានលើកឡើងថា បានជាលោកឈានជើងចូលក្នុងឧស្សាហកម្មកាហ្វេដោយសារវប្បធម៌នៃការទទួលទានការហ្វេរបស់ប្រជាពលរដ្ឋកំពុងរីកដុះដាលយ៉ាងខ្លាំង ប៉ុន្តែការផ្គត់ផ្គង់គ្រាប់កាហ្វេក្នុងស្រុកមានតិចតូច ហើយគោលបំណងសំខាន់របស់លោកប្រឡូកក្នុងមុខរបរកាហ្វេគឺដើម្បីពង្រីកការដាំដុះកាហ្វេឱ្យច្រើនទូលំទូលាយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងអាចនាំចេញនាពេលអនាគត។ បច្ចប្បន្ន លោកបានដាំដុះកាហ្វេលើផ្ទៃដីជាង ៦៥ ហិកតា ក្នុងនោះ មានផ្ទៃដីជាង ១៥ហិកតា អាចប្រមូលផលកាហ្វេបាន ហើយកាលពីថ្មីៗនេះ លោកបានបោះទុនបន្ថែមប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក ដើម្បីទិញគ្រាប់កាហ្វេពីកសិករ និងជំរុញឱ្យពួកគាត់ពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការកាហ្វេកើនឡើងខណៈដែលកាហ្វេផលិតក្នុងស្រុកអាចផ្គត់ផ្គង់បានត្រឹម ១០% ប៉ុណ្ណោះ នៃតម្រូវការសរុបប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំៗ។
លោកបានគត់សម្គាល់ឃើញថា ក្នុងរយៈពេល ៦ខែចុងក្រោយការផ្គត់ផ្គង់គ្រាប់កាហ្វេផលិតក្នុងស្រុកកំពុងមានសន្ទុះកើនឡើង ជាក់ស្តែងក្រុមហ៊ុនលក់បានប្រមាណ ៣តោនក្នុងមួយខែ។ ការកើនឡើងនេះ ដោយសារអ្នកប្រើប្រាស់ទទួលស្គាល់គុណភាព និងឱជាតិរស់របស់កាហ្វេផលិតក្នុងស្រុកដែលមាប្រភពមកពីខេត្តមណ្ឌលគិរី។ លោកជឿជាក់ថា តាមរយៈការនិយមពិសារកាហ្វេរបស់ពលរដ្ឋខ្មែរនេះនិងកាន់តែរីកចម្រើនជាលំដាប់ ដែលនឹងជំរុញឱ្យការដាំដុះកាហ្វេក៏កាន់ច្រើនឡើងផងដែរ។
បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សព្វថ្ងៃ ផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា បានកើនឡើងដល់ ៧០៥ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ៥៦៣ ហិកតា និងផលិតកាហ្វេបានចំនួន ១ ៣៣៣តោន ដែលទិន្នផលជាមធ្យម ២,៣៦តោនក្នុង ១ហិកតា។ ខណៈដែលក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះមានចំនួន ត្រឹមតែ ៥៨៩ហិកតា និងមានផ្ទៃដីប្រមូលផលចំនួន ២៨៦ហិកតា និងផលិតកាហ្វេបានចំនួន ៧៧២តោន៕ អត្ថបទ៖ ធូ វិរៈ















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣