ព័ត៌មាន
រាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៦
ជាលទ្ធផលនៃការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៦ ចំណាត់លេខ១.រាជធានីភ្នំពេញ លេខ២.ខេត្តឧត្តមមានជ័យ និងលេខ៣.ខេត្តបាត់ដំបង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៦ខែមិថុនានេះ បានអញ្ជីញជាអធិបតីដល់ខ្ពង់ខ្ពស់នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ ជាតិលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មាន៦ក្រុមរួមមាន៖រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល និងខេត្តកោះកុង។ជាលទ្ធផលនៃការប្រកួតក្រុមភ្លេងកាយរឹទ្ធិរាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ១ ខេត្តឧត្តមានជ័យទទួលបានចំណាត់ថ្នាក់លេខ២ និងខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ៣។
បើតាមការលើកឡើងរបស់ក្រុមកាយរឹទ្ធិទទួលបានចំណាត់ថ្នាក់លេខ១ បានប្រាប់BTVឱ្យដឹងថា មុននឹងទទួលបានចំណាត់ថ្នាក់ល្អបែបនេះ គឺមានការខិតខំប្រឹងប្រែងហាត់សមអស់ជាច្រើនខែ ម្លោះហើយការទទួលបានលទ្ធផលយ៉ាងដូច្នេះ មានអារម្មណ៍រំភើបរីករាយ និងអរគុណដល់គ្រូបង្ហាត់ទាំងអស់។ក្រុមកាយរឹទ្ធិបន្តថា តាមរយៈកម្មវិធីប្រកួតនេះ ទទួលបានចំណេះដឹងផ្សេងៗជាច្រើន។

នៅក្នុងពិធីខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានថ្លែងថា ឆ្លើយតបតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង នៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្តីសម្រាប់ នីតិកាលទី៧ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយបានលើក ឡើង អំពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើ ការ ពង្រឹង គុណភាព សាលារៀនរដ្ឋចាប់ពីថ្នាក់ មត្តេយ្យ សិក្សា ដល់មធ្យមសិក្សា។ ក្នុងន័យនេះ ការអប់រំ កាយរឹទិ្ធកម្ម ពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រវិស័យអប់រំ និងសកម្មភាពសិក្សា នៅតាម គ្រឹះស្ថានសិក្សា។ការបង្កើតក្រុមភ្លេងកាយរឹទិ្ធ បានជួយបង្កើតបរិយាកាសសិក្សាប្រកបដោយវិន័យ សកម្មភាព រស់រវើក និងការច្នៃប្រឌិត។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិកម្ពុជា ធ្វើឡើក្នុងគោលបំណង ពង្រឹងវិន័យ សណ្តាប់យុវជនកាយរឹទ្ធិ លើកកម្ពស់ទេពកោសល្យតន្រ្តី បណ្តុះស្មារតីក្រុម និងការតភ្ជាប់ទំនាក់ទំនង និងសង្គមជាតិជាដើម៕ អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣