ព័ត៌មាន
អគារសិក្សា១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សាត្បែងសង្គ្រោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
អគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែងសង្គ្រោះនៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គាំទ្រដល់វិស័យអប់រំ និងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះសម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែង សង្រ្គោះ ស្ថិតក្នុងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា អគារសិក្សាថ្មីនេះជាសក្ខីភាពបញ្ជាក់ពីការយក ចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ សមិទ្ធផលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព ការកាត់បន្ថយសិស្សមានចំនួនច្រើន ក្នុងថ្នាក់រៀន និងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្សផងដែរ។
លោកជំទាវបណ្ឌិត បានរំលេចថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព។ រាជរដ្ឋាភិបាលបានបន្តខិតខំពង្រឹង និងអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សា ដែលទាន់សម័យ ព្រមទាំងការសាងសង់ និងជួសជុលអគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្សគ្រប់ទីកន្លែង មាន ឱកាសទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។ ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការ និង ការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌល ខេត្ត កំពង់ធំ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងចូលរួមកសាងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ធំផងដែរ។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ជាពិសេសថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារអេស៊ីលីដា, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ FTB និងធនាគារ អេ.អឹម.ខេ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងល្អ រួមសាមគ្គីគ្នាកសាងអគារសិក្សានេះឡើងសម្រាប់បម្រើវិស័យអប់រំ។ លោកជំទាវក៏បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមជួយថែរក្សាអគារសិក្សានេះឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង។ ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយនិងថវិកាមួយចំនួន ក្នុងនោះឧបត្ថម្ភសាលាបឋមសិក្សាល្បែងសង្គ្រោះចំនួន ២ លានរៀល, ការិយាល័យ អប់រំ រដ្ឋបាលស្រុក ឃុំ ភូមិចំនួន ៥២ រូប លោកគ្រូ-អ្នកគ្រូចំនួន ១៣ រូប ម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, អាណា- ព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន ១៥០ រូប ម្នាក់ៗទទួលបានរុង ១ ថវិកា ២ ម៉ឺនរៀល និងសិស្សានុសិស្សចំនួន ១២៩ រូប ទទួលបានឃីត ១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល។
នៅក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះចំនួន ៣ ខ្នង នៅឃុំប្រាសាទ ១ ខ្នងជូន គ្រួសារក្រីក្រ និង ២ ខ្នងទៀត ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យកាលពេលថ្មីៗនេះ ក្នុងនោះក៏បាននាំយកអំណោយមាន សំភារៈ និងគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារទាំងនោះផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី