ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន»។ ពិធីនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និង ស.ស.យ.ក. ជាច្រើនរូប។
តាមរយៈរបាយការណ៍សង្ខេបពីលទ្ធផលការងាររបស់អនុគណៈកម្មការសម្របសម្រួលអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល របស់ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី ជាផ្នែកមួយដ៏សំខាន់ ដូចមានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីធានាតម្លាភាពនៃដំណើរការនៃការរៀបចំការប្រឡប្រជែង និងបង្កើនទំនុកចិត្តពីមហាជនមកលើប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។ វត្តមានជាប្រចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តមកពីតំណាងសាកលវិទ្យាល័យ វិទ្យាស្ថាន សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន ពិតជាសក្ខីភាពដ៏សំខាន់ ក្នុងគ្រប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី។
ឆ្លងកាត់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីទាំង ៥៨លើកកន្លងមកនេះ អ្នកសង្កេតការណ៍រួមមានសមាសភាពមកពីមជ្ឈដ្ឋាន ៣ គឺ សាធារណជនទូទៅ តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន និងតំណាងយុវជន ស.ស.យ.ក.។ សម្រាប់អ្នកសង្កេតការណ៍តំណាងសាធារណជន បានចុះឈ្មោះស្នើសុំចូលរួមសង្កេតការណ៍សរុបចំនួន ៩៣៤២ នាក់ (ស្រី ៥៤៩២នាក់ ស្មើនឹង៥៩%) ក្នុងនោះសមាសភាពជានិស្សិត៧០%, ជាមន្ត្រីរាជការ និងគ្រូបង្រៀនជាង១៥%, ជាបុគ្គលិកក្រុមហ៊ុនឯកជន៩%, ជាសាធារណជនទូទៅ៤%, ជាព្រះសង្ឃ១.៥%។ អ្នកដែលចាប់អារម្មណ៍ចុះឈ្មោះស្នើសុំចូលរួមសង្កេតការណ៍ ៦១%មកពីរាជធានីភ្នំពេញ និង ៣៩%មកពីបណ្ដាខេត្តនានា ក្នុងចំណោមអ្នកដែលបានចុះឈ្មោះជាសាធារណជន អ្នកសង្កេតការណ៍ចំនួន ៧៥៣ នាក់ (ស្រី ៣៨៤នាក់) ត្រូវបានជ្រើសរើស និងមានវត្តមានចូលរួមក្នុងដំណើរការប្រឡងប្រជែង។
បន្ថែមពីនេះ អ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន សរុបមានចំនួន ៥៣៤នាក់ (ស្រី ១៧០នាក់) ដែលត្រូវបានចាត់តាំងពីសាកលវិទ្យាល័យ និងវិទ្យាស្ថាននានារបស់រដ្ឋ និងឯកជន ចំនួន ២៣អង្គភាព ក្នុងនោះសាកលវិទ្យាល័យ និងវិទ្យាស្ថានរបស់រដ្ឋ មានចំនួន ៨អង្គភាព សកលវិទ្យាល័យ និងវិទ្យាស្ថានឯកជន មានចំនួន ១៥អង្គភាព។ អ្នកសង្កេតការណ៍តំណាង ស.ស.យ.ក. សរុបមានចំនួន ៧៤០នាក់ (ស្រី ៤១១នាក់) ដែលជានិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងយុវជន ស.ស.យ.ក. ក្នុងវិស័យមុខងារសាធារណៈ បានស្ម័គ្រចិត្តបំពេញភារកិច្ចក្នុងតួនាទី ជាអ្នកសង្កេតការណ៍ផង និងបានចូលរួមជួយសម្របសម្រួល ផ្តល់ការគាំទ្រដល់អនុគណៈកម្មការផ្សេងទៀត តាមរយៈការជួយសម្រួលរំហូរចរន្តបេក្ខជនចូលក្នុងមណ្ឌលប្រឡង ការត្រួតពិនិត្យ បេក្ខជន ការផ្ដល់ព័ត៌មានមួយចំនួន នៅទីតាំងមណ្ឌលប្រឡងជាដើម។ល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វន សុវណ្ណារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអនុគណៈកម្មការទាំងអស់ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងបេសកកម្មជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ក្នុងបរិបទនៃការអនុវត្តវិធានការគន្លឹះទី១ នៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។











-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី