ព័ត៌មាន
វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ
អ៊ីនឆ័ន៖ វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ នៅក្នុងសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរការឈានដល់កម្រិតកំពូលថ្មី និងជាការបើកផ្លូវដល់លំហូរវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជាបន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦, ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះត្រូវ បានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាង ក.អ.ក. រួមជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) ដោយមានការអញ្ជើញចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗ ឈានមុខរបស់កូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្តានុពលវិនិយោគដ៏សម្បូរបែប កាលានុវត្តធុរកិច្ច និងបរិយាកាសកែទម្រង់ប្រកបដោយភាពអនុគ្រោះខ្ពស់របស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េ ខាងត្បូង សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនោះបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាង ប្រកបដោយភាពកក់ក្តៅជូនដល់វិនិយោគិនកូរ៉េ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមឆ័ត្រនៃច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា, វិនិយោគិននឹងទទួលបាននូវកញ្ចប់លើកទឹក ចិត្តជាច្រើន អត្ថប្រយោជន៍ផ្នែកសារពើពន្ធដ៏ទាក់ទាញ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការគាំពារវិនិយោគប្រកបដោយទំនុកចិត្ត។
វេទិកាផ្សព្វផ្សាយវិនិយោគអ៊ីនឆ័ន-កម្ពុជាឆ្នាំ២០២៦, ដែលរៀបចំឡើងនៅទីក្រុងអ៊ីនឆ័ននេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានធុរកិច្ចកូរ៉េ ដែលនេះជាសក្ខីភាពសហប្រតិបត្តិការដ៏រឹងមាំ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេស ទាំងពីរ ឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយ សម្រាប់រលកនៃការវិនិយោគថ្មីៗពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៤៧៦ លាន ដុល្លារ កើនជាង ៣១ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១៧០ លានដុល្លារ និងនាំចូលពីកូរ៉េជាង ៣០០ លាន ដុល្លារ។ ចំពោះទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, គ្រឿងបន្លាស់រថយន្ត, ស្បែកជើង និងផលិតផល ក្នុងវិស័យកសិកម្មមួយចំនួន។ ចំណែកការនាំចូលពីកូរ៉េវិញរួមមាន៖ រថយន្ត, ប្រេងម៉ាស៊ូ, វាយនភណ្ឌ, ភេសជ្ជៈ និងគ្រឿងបរិភោគ-ឧបភោគជាដើម៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី