ព័ត៌មាន
ផលិតផលជាតិបានដាក់តាំងលក់នៅផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង ៦០០ទីតាំង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងបាននាំយកផលិតផលក្នុងស្រុកទៅតាំងលក់នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសចំនួនជាង៦០០ ទីតាំង ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ បាននាំឱ្យផលិតផលជាតិ បានកើនដល់ប្រមាណ ៥០% ដែលបានច្រៀតចូលទៅក្នុងផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ និងប្រមាណ ៣០% នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅតាមបណ្តាខេត្តនានា។
ក្រសួងពាណិជ្ជកម្ម បន្តថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី “ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។ យុទ្ធនាការផលិតផលជាតិ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ និងជំរុញការដាក់លក់ ផលិតផលក្នុងស្រុកឱ្យកាន់ទូលំទូលាយ នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia”គឺឱកាសសម្រាប់ពង្រីកការផ្សព្វផ្សាយផលិតផលជាតិឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ផលិតផលរបស់ខ្មែរកាន់តែច្រើន។ ជាក់ស្តែង តាមរយៈ យុទ្ធនាការផលិតផលជាតិ បាននាំឱ្យផលិតផលខ្មែរប្រមាណ ៥០% ត្រូវបានដាក់តាំងលក់នៅតាមបណ្តាផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ ។ឯកឧត្តម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកាន់តែជំនឿទុកចិត្តមកប្រើប្រាស់ផលិតផលខ្មែរកាន់ខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាម ឯកឧត្តម ប៉ែន សុវិជាតិ ផលិតផលខ្មែរជាច្រើនបាននិងកំពុងជំនួសឱ្យផលតិផលនាំចូលមួយចំនួន ដូចជា មីជាតិ បានចាក់បញ្ជូលក្នុងទីផ្សារក្នុងស្រុក កើនដល់ ៨៣.៣%, ប្រេងឆា ២១,៩%, ទឹកដោះគោ ៣១.១% ហើយ ផលិតផលពីគ្រឿងទេស ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ បានច្រៀតចូលក្នុងទីផ្សារស្ទើរតែ ១០០% ខណៈដែល សាប៊ូដុសខ្លួន ៥៨%, សាប៊ូបោកខោអាវ និងទឹកក្រអូប មានចំនួន ២៨% និងសាប៊ូលាងចាន ៤២% និងផលិតផលប្រភេទ អាហារសម្រន់ ៤២ % និងមានផលិតផលខ្មែរជាច្រើនប្រភេទទៀត៕អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣