ព័ត៌មាន
ក្រសួងបរិស្ថានបន្តផ្តល់ធុងសំរាម ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនតាមបណ្តា វត្តអារាម និងសាលារៀន
ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាមជូនរដ្ឋបាល ខេត្តសៀមរាប សម្រាប់បន្តចែកជូនតាមបណ្តាវត្តអារាម និងសាលារៀន ក្នុងខេត្តសៀមរាប» ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងតំណាងអង្គការ សមាគមន៍ ដៃគូសហការមួយចំនួន។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងងំណរគុណចំពោះវត្តមានគណៈអធិបតី និងការចូលរួមពីអ្នកពាក់ព័ន្ធ ចំពោះការគាំទ្រ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព «ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ» របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញ។ តាមរយៈការយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាបរិស្ថាន រដ្ឋបាលខេត្តបានអនុវត្តចលនារួមគ្នា ដើម្បីភាពស្អាត ភាពបៃតង ដោយលើកកម្ពស់សោភ័ណភាព និងធានានិរន្តរភាពធម្មជាតិនៅក្នុងក្រុងនិងស្រុកទាំង១៣។
ក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការប្រគល់ធុងទុកដាក់សំរាមនាពេលនេះ ជាព្រឹត្តការណ៍សំខាន់មួយទៀត សម្រាប់គាំទ្រដល់សកម្មភាពប្រមូលទុកដាក់សំរាម ការញែកសំរាម និងការគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានខេត្តសៀមរាប។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់រួមគ្នារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានមូលដ្ឋានគ្រឹះដឹកនាំសម្រេចបានជោគជ័យក្នុងវិស័យបរិស្ថាន របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ខុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តដោយការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយិទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល និងកំពុងជំរុញឱ្យ ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ចូលរួមរៀបចំផ្ទះយើងឱ្យបានស្អាត តាមរយៈការលើកកម្ពស់អនាម័យ បរិស្ថាន និងគុណភាពជីវិត របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
ឯកឧត្តម បានថ្លែងបន្ថែមថា ការគ្រប់គ្រងសំរាមប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់មួយក្នុងការរក្សាភាពស្អាត សណ្តាប់ធ្នាប់សាធារណៈ ការពារសុខភាពសហគមន៍ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ដូច្នេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ និងបានជំរុញសកម្មភាព «ភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួន និងភាពស្អាតលើឆាកអន្តរជាតិ» ដែល គឺជាសសរស្តម្ភគន្លឹះទាំង៣ នៃយុទ្ធសាស្ត្រ «ភាពស្អាត» ដែលលើកឡើងដោយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន កនុងគោលបំណងកសាងមោទនភាពជាតិ និងធានាចីរភាពបរិស្ថាននៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការផ្តល់ឧបករណ៍ទុកដាក់សំរាមនាពេលនេះ មិនត្រឹមតែជាការផ្តល់សម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ តាំងពីប្រភព រហូតអាចទាញប្រយោជន៍សេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថាន ដែលបានចូលរួម យ៉ាងសកម្មក្នុងការគាំទ្រទាំងស្មារតី មធ្យោបាយសម្ភារៈ និងបច្ចេកទេសជួយដល់ភាពស្អាត ភាពបៃតង ជាពិសេសការប្រគល់ធុងសំរាមនាពេលនេះ ក៏ដូចជា នៅតាមមូលដ្ឋានមណ្ឌលសុវត្ថិភាពជនភៀសសឹក ដែលរងគ្រោះដោយសារការធ្វើសង្រ្គាមរំលោភទឹកដី ពីសំណាក់កងទ័ពថៃនៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍លើកទឹកចិត្តដល់ រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ បន្តជំរុញការប្រមូល សម្អាត ទុកដាក់សំរាម និងធ្វើការញែកសំរាម ដឹកជញ្ជូនសំរាម ប្រកបដោយប្រសិទ្ធិភាព ដើម្បីបន្តរក្សាបាននូវភាពស្អាត និងភាពបៃតងសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ មកកាន់ខេត្តសៀមរាបឱ្យបានច្រើនថែមទៀត និងការរស់នៅរបស់ប្រជាពលរដ្ឋ មានសុខភាពល្អ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញឱ្យមានការចូលរួម បន្តដាំកូឈើ និងដើមឈើ ដើម្បីស្តារព្រៃឈើ និងបង្កើនគម្របបៃតង តាមអារាម សាលារៀន និងតាមទីសាធារណៈនានានិងចូលរួមទប់ស្កាត់ ការកាប់ និងការទន្រ្ទានដីព្រៃដោយខុសច្បាប់។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះក្រសួងបរិស្ថានបានផ្តល់ជូនធុងទុកដាក់សំរាម ដល់រដ្ឋបាលខេត្តសៀមរាប សរុប ចំនួន ៣ ៤៩២ធុង ក្នុងនោះ ផ្តល់ជូនមណ្ឌលសុខភាព ចំនួន ៣០៩ធុង ជូនមណ្ឌលសុវត្ថិភាពជនភៀសសឹក ចំនួន ៣៦០ធុង និងសម្រាប់បែងចែកជូនដល់សាលារៀន វត្តអារាម ចំនួន ២៨២៣ធុង។ ទាក់ទាងការផ្តល់ឧបករណ៍ទុកដាក់សំរាម ក្រសួងបរិស្ថានមានផែនការចែកធុងសំរាម ទូទាំងប្រទេសចំនួនប្រមាណ ៦០ ០០០ធុង រហូតដល់ពេលនេះ ក្រសួងចែកបានសរុបចំនួន ២៩ ០៩១ធុង ដល់ខេត្តចំនួន១០ រួចមកហើយ។ នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន គ្រោងចែកជុងទុកដាក់សំរាមដល់រាជធានី ខេត្តទូទាំងប្រទេស។







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ