ព័ត៌មាន
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្ដមអគ្គលេខាធិការនៃអង្គការ SCO បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO និងកម្ពុជា លើវិស័យជាច្រើន នាពេលកន្លងមក។ ឯកឧត្ដមក៏បានរំឭកអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត SCO មកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣។

ជាការឆ្លើយតប, សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការ SCO នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ចូលរួមយ៉ាងសកម្ម ក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតSCO ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ, យុត្តិធម៌, តម្លាភាព និងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ, សម្តេចធិបតីជឿជាក់ថា អង្គការ SCO នឹងបន្តបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៨ ខាងមុខ។

សម្តេចធិបតី និង ឯកឧត្ដមអគ្គលេខាធិការ ក៏បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍, ឯកឧត្ដមអគ្គលេខាធិការ បានជម្រាបជូនសម្តេចធិបតីថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ, កម្ពុជានឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់គណៈប្រតិភូជាន់ខ្ពស់តំណាងរដ្ឋាភិបាល, វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែលអញ្ជើញមកពីបណ្តាប្រទេសនានា។ ក្នុងវិស័យសន្តិសុខ, សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ, អង្គការ SCO បានស្វែងយល់ច្បាស់ពីតម្រូវការចាំបាច់ទាំងនេះ ហើយអង្គការ SCO ក៏មានក្រុមការងារជំនាញលើការងារសន្តិសុខ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Cybercrime) ផងដែរ។ អាស្រ័យហេតុនេះ, ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធទៅវិញទៅមក នឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត។




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ