ព័ត៌មាន
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
បន្ទាប់ពីបានដឹងព័ត៌មានអំពីស្ថានភាពគ្រួសារប្តី-ប្រពន្ធកម្សត់ទុរគត ដែលប្រពន្ធមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ ចង់ឱ្យប្តីបោះបង់ចោល ឬបញ្ចប់ជីវិត ដើម្បីកុំឱ្យនាំទុក្ខដល់គ្រួសារនោះ, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងការតស៊ូក្នុងជីវិតរបស់គ្រួសារយុវជន គង់ ឡង់ឌី អាយុ ២៣ឆ្នាំ និងភរិយាឈ្មោះ ឃួន សារី អាយុ ២៤ឆ្នាំ មានកូនតូចអាយុ ៥ខែ ដែលប្រកបមុខរបររត់ម៉ូតូលក់សម្ភារៈក្មេងលេងនៅតាមបណ្តាខេត្តនានា ដែលគ្រួសារនេះមានស្រុកកំណើតនៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងជំនួបសំណេះសំណាលនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយសេចក្តីអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចៅៗទាំងពីរនាក់ប្តីប្រពន្ធ ជាពិសេសលើកទឹកចិត្តសូមបន្តខិតខំតស៊ូជម្នះរាល់ការលំបាក ដើម្បីអនាគតបន្តទៅមុខទៀត ព្រោះថាដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវការលំបាកខុសៗគ្នា។ ជាមួយគ្នានេះ សូមខិតខំថែទាំសុខភាព អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ ត្រូវទទួលទានអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ និងត្រូវជៀសវាងដាច់ខាតការដាក់អាហារក្តៅៗនៅក្នុងថង់ប្លាស្ទិក ក៏ដូចជាអាហារដែលមានផ្ទុកសារធាតុគីមីជាដើម។
យុវជន គង់ ឡង់ឌី និងភរិយា ឃួន សារី បានលើកដៃប្រណម្យថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត ដើម្បីបន្តព្យាបាលជំងឺ និងប្រកបរបរចិញ្ចឹមជីវិតតទៅមុខទៀត។ ជាមួយគ្នានេះ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអភិបាលគ្រងរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ មាំមួន ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ និងផ្តល់ភាពកក់ក្តៅ សម្រាប់ប្រជាជនកម្ពុជាជារៀងដរាបតទៅ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣