ព័ត៌មាន
អត្តពលិកតេក្វាន់ដូ WT ឈ្នះមេដាយ ៣ គ្រឿងពីការប្រកួតជើងឯកតេក្វាន់ដូនិម្មិតអាស៊ាន លើកទី១ នៅម៉ាឡេស៊ី
នាអាកាសយាន្តដ្ឋានអន្តជាតិតេជោកាលពីយប់ថ្ងៃចន្ទ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្តើមបានមេដាយចំនួន ៣ គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1st ASEAN VIRTUAL TAEKWONDO CHAM PIONSHIPS 2026” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ និងប្រតិភូដឹងនាំការប្រកួត បាមឲ្យដឹងថា នេះជាលើកទី១ហើយដែល ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចូលរួមព្រឹត្តិការណ៍នេះ ហើយដណ្តើមបានមេដាយចំនួន ៣ គ្រឿង រួមមានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។
លោកបន្តថាការចូលរួមប្រកួតជ្រើសរើស ជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ ជាការដកស្រង់បច្ចេកទេស សមត្ថភាព ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការ ស៊ីហ្គេមលើកទី៣៤ ២០២៧ នៅម៉ាឡេស៊ី ហើយប្រភេទវិញ្ញាសារ តេក្វាន់ដូនិម្មិត (VIRTUAL TAEKWONDO) នេះ ម៉ាឡេស៊ីនឹងដាក់បញ្ចូល ក្នុងប្រភេទកីឡាតេក្វាន់ WT ផងដែរ។
ជាមួយនេះដែរ កីឡាករម្ចាស់មេដាយប្រាក់ ពៅ ឧត្តម បានសម្តែងនូវការសប្បាយចិត្ត ព្រោះថាជាលើកទីមួយរបស់ខ្លួន បានចូលរួមការប្រកួតកម្រិតអាស៊ីអាគ្នេយ៍នេះ ។កីឡាកររូបនេះប្តេជ្ញាថា នឹងខិតខំហ្វឹកហាត់បន្ត ដើម្បីសម្រេចក្តីបំណងរបស់ខ្លួន យកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។
សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មាន៦ប្រទេសចូលរួម ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦ រូប ជាលិទ្ធផលកម្ពុជាទទួលបានមេដាយសរុបចំនួន៣គ្រឿង រួមមានប្រាស់២ និងសំរឹទ្ធ១ ធ្វើបានដោយ កីឡាការិនី លន់ ករុណ និងកីឡាករ ពៅ ឧត្តម ប្រជែងបានមេដាយប្រាក់រៀងៗខ្លួន ចំណែកមេដាយសំរឹទ្ធិ ធ្វើបានដោយកីឡាការិនី ឈឿង ស្រីអូន។សូមជម្រាបថា ការត្រឡប់មកវិញរបស់អត្តពលិកកម្ពុជាកាលពីយប់មិញនេះ មានការអញ្ជើញទទួលដំណើរស្វាគមន៍ពី លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាផងដែរ៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣