ព័ត៌មាន
គណៈប្រតិភូចិនធ្វើទស្សនកិច្ចនៅ ACUកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងគណៈប្រតិភូប្រទេសចិនបានផ្លាស់ប្តូរបទពិសោធន៍គ្នាពីការប្រឆាំងអំពើពុករលួយនៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូប្រទេសចិនមកកាន់ប្រទេសកម្ពុជា។
តបតាមការអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស៊ុន ជៀន លេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន នៃប្រទេសចិន បានដឹកនាំសមាជិកប្រតិភូចំនួន៤រូប មកទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
បន្ទាប់មកឯកឧត្ដម ហ៊ូ ស្ថាបនា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញគណៈប្រតិភូប្រទេសចិនទស្សនកិច្ចនៅបន្ទប់វិភាគពាក្យបណ្ដឹង បន្ទប់ស្តាប់ចម្លើយ និងឃាត់ខ្លួន បន្ទប់រក្សាឯកសារប្រកាសទ្រព្យ និងជួបពិភាក្សាការងារទ្វេភាគីជាមួយគណៈប្រតិភូចិនផងដែរ។
នៅក្នុងឱកាសជួបពិភាក្សាការងារនោះ ឯកឧត្ដម ហ៊ូ ស្ថាបនា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន ដែលកន្លងទៅធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយចំនួន៣វគ្គរួចមកហើយ ដែលមានសិក្ខាកាមចំនួន៧៥រូប។ ឯកឧត្តមបន្តថា ការបណ្តុះបណ្តាលនេះ បានរួមចំណែកពង្រឹងមិត្តភាពរវាងប្រទេសកម្ពុជានិងប្រទេសចិន ជាពិសេសការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងទាំងពីរ។
ជាមួយគ្នានេះ លោក ស៊ុន ជៀន លេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន នៃប្រទេសចិន បានលើកឡើងដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យប្រឆាំងអំពើពុករលួយ គឺជាខ្លឹមសារដ៏សំខាន់មួយនៅក្នុងផែនការសកម្មភាពរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ លោក ស៊ុន ជៀន បានកោតសសើរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
គួរបញ្ជាក់ដែរថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យប្រឆាំងអំពើពុករលួយ ត្រូវបានពង្រឹងជាបន្តបន្ទាប់ មានជាអាទិ៍៖ការបណ្តុះបណ្តាលមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងការបង្រ្កាបបទល្មើឆ្លងដែនជាដើម។អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣