ព័ត៌មាន
កម្ពុជា-អឺរ៉ុបបើកកិច្ចសន្ទនាត្រង់ទៅត្រង់មក ដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្មនៃភាគីទាំងពីរ
កម្ពុជា-អឺរ៉ុបស្វែងរកដំណោះស្រាយជូនវិនិយោគិន បើកកិច្ចសន្ទនាបែបត្រង់ទៅត្រង់មក ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការ តម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងក៏ជាការ បង្កើននូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្តរីកលូតលាស់កាន់តែរឹងមាំ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-អឺរ៉ុប រួមជាមួយលោក Tassilo Brinzer ប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដោយមានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក, លោក Andreas Berg ភារធារី និងជាអនុប្រធានគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-អឺរ៉ុបនេះ បានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាផ្លាស់ប្តូរយោ- បល់យ៉ាងលម្អិតផុសផុល ជាមួយស្មារតីសហការប្រកបដោយឆន្ទៈខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិ- យោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។ វេទិកានៃកិច្ចសន្ទនានេះធ្វើឡើង ដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាន នៅក្នុងវេទិកានៃកិច្ចសន្ទនាទាំង៣លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែ មានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តដល់ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញ វិនិយោគថ្មីៗបន្ថែមទៀតផងដែរ។
កិច្ចសន្ទនានេះក៏ជាស្វែងរកដំណោះស្រាយជូនវិនិយោគិន ត្រង់ទៅត្រង់មក ដែលជាការជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការ តម្រង់ទិសដៅវិនិយោគរបស់កម្ពុជាឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។ តាមរយៈ កិច្ចសហការជិតស្និទ្ធរវាង ក.អ.ក. និង EuroCham ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-សហភាពអឺរ៉ុបដែលមានស្រាប់ នឹងបន្តរីកលូតលាស់កាន់តែរឹងមាំ ហើយរំពឹងថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការទាក់ ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀត នាពេលអនាគត។
តាមរយៈវេទិកានៃកិច្ចសន្ទនានានេះដែរ តំណាងវិនិយោគិនអ៊ឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍ ដែលទទួលបានការយកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះតំណាង វិនិយោគិនអ៊ឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជា មួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង៣លើក កន្លងមក៕ អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣