ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សនៅវិទ្យាល័យហ៊ុនសែន បឹងប្រៃយ៍ ចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
រដ្ឋលេខាធិការក្រសួងក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៅសង្កាត់ពន្សាំង ចូលរួម ថែរក្សាបរិស្ថាន ការពារធនធានធម្មជាតិ និងគាំទ្រការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន សំដៅធ្វើឱ្យកម្ពុជា កាន់តែមានបរិស្ថានស្អាត បៃតង និងប្រកបដោយចីរភាព។
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីដាំដើមឈើ នៅវិទ្យាល័យ ហ៊ុន សែន បឹងប្រៃយ៍ ស្ថិតក្នុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ពីសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ ឯកឧត្តមបាន លើកឡើងថា ជុំវិញការដាំកូនឈើរនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន បឹងប្រៃយ៍នេះ គឺជាការបន្តចូលរួមទិវាបរិស្ថានអន្តរជាតិ ក៏ជា ការគាំទ្របន្ថែម ខណៈដែលកន្លងមក កម្ពុជាជាប់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិដ៏ល្អបំផុតលើពិភពលោក។ តាមរយៈនេះ ក្រសួងបាននិងកំពុងខិតខំបន្ថែមទៀត គឺការពារ ថែរក្សា ដាំ និងថែទាំ ហើយជុំវិញការដាំដុះនេះដែរ, យើងដាំហើយគឺមិនត្រូវទុកចោល នោះទេ លើកលែងតែការដាំដុះនៅតំបន់ព្រៃដែលរិចរិលប៉ុណ្ណោះ ដែលដាំទុកឱ្យវារីកលូតលាស់ទៅតាមធម្មជាតិ។
ឯកឧត្តមបន្ថែមថា ជុំវិញការដាំដុះនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញដល់ថ្នាក់ដឹកនាំដែលចុះមូលដ្ឋាន ត្រូវស្វែងរកទីតាំងដីនៅ តាមសាលារៀន ដីវត្ត ឬដីសាធារណៈរបស់រដ្ឋ ខ្ចីទីតាំងទាំងនោះធ្វើជាចម្ការកូនឈើរ ខណៈវាធំមានរយៈពេល៣ទៅ៥ឆ្នាំ យើងអាច គាស់យកទៅដាំតាមទីសារធារណៈរបស់រដ្ឋផ្សេងៗបាន ជាក់ស្តែងការដាំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន បឹងប្រៃយ៍នេះ គឺធ្វើជា ថ្នាលកូនឈើ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សឱ្យចូលរួមថែរក្សាបរិស្ថាន ការពារធន ធានធម្មជាតិ និងគាំទ្រការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន សំដៅធ្វើឱ្យកម្ពុជាកាន់តែមានបរិស្ថានស្អាត បៃតង និងប្រកបដោយចីរភាព។
បណ្ឌិត ហាន បូរិន លើកឡើងផងដែរថា ការចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរួម របស់ប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមរបស់យុវជននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់បរិស្ថាន និងការគាំទ្រយ៉ាង ពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពបៃតងសម្រាប់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ផងដែរថា សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានសហការរៀបចំកម្មវិធីដាំដើមឈើ ជាមួយស្ថាប័ន ពាក់ព័ន្ធចំនួន ២ លើករួចមកហើយ ក្នុងនោះសាខាសមាគមនឹងបន្តរៀបចំសកម្មភាពបរិស្ថាន និងសកម្មភាពសង្គមនានាបន្ថែមទៀត ដើម្បីរួមចំណែកអនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ឆ្ពោះទៅរកកម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣