ព័ត៌មាន
ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍ ជាក្រសួងទី១២ ដែលគណៈកម្មការជំរឿនមន្រ្តី បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្រ្តីកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះទីស្តីការក្រសួងជាក់ស្ដែង។ ក្នុងដំណើរការជំរឿននេះ មានការអញ្ជើញចូលរួមធ្វើជីវមាត្រដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះក្រសួងទេសចរណ៍។
ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងទេសចរណ៍នាពេលនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងដោយផ្ទាល់បែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងទេសចរណ៍ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ពោលគឺថ្ងៃទី២៥ និងទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅអគារនៃទីស្តីការក្រសួង។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣