ព័ត៌មាន
ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦នឹងត្រូវរៀបចំឱ្យកាន់តែទាក់ទាញ និងគាំទ្រជាងមុនពីមហាជន
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងវិលត្រឡប់មកវិញហើយ នៅចុងឆ្នាំនេះ ដោយក្រៅពីការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ក៏មានការរៀបចំពិធីបើក-បិទជាផ្លូវការជាមួយនឹងកម្មវិធីត្រៀមទុកកាន់តែទាក់ទាញ គាំទ្រពីមហាជន និងអស្ចារ្យជាងមុន។

ក្នុងបទសម្ភាសន៍ក្រោយកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ កាលពីថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំក្នុងខែវិច្ឆិកាខាងមុខ ដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្តងមួយនេះ គឺជាខួបលើកទី៥ ដែលយើងនឹងត្រៀមរៀបចំលើកិច្ចការគ្រប់ទម្រង់ទាំងអស់ មុនឈានដល់ថ្ងៃរៀបចំព្រឹត្តិការណ៍តែម្តង។
ឯកឧត្តមមានប្រសាសន៍ថា ក្នុងដំណើរត្រៀមនេះ យើងបានបង្កើតគណៈកម្មការ ការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមសហការរៀបចំ។ អ្វីដែលយើងផ្តោត គឺប្រសិទ្ធភាពការងារនៃការរៀបចំ បទពិសោធន៍ ដោយយកចំណុចខ្វះខាតនៅក្នុងបទពិសោធន៍នៃការរៀបចំកន្លងមក មកកែសម្រួលច្នៃប្រឌិតវាឱ្យក្លាយជាលទ្ធផលល្អប្រសើរ ក្នុងន័យទទួលបានការចូលរួមឱ្យបានច្រើនកុះករ និងការគាំទ្រផងដែរ។
សូមជម្រាបជូនថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ការប្រកួតកីឡាជាតិ នឹងរៀបចំលើ៣២ប្រភេទកីឡា និងត្រៀមរៀបចំប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន ៧។ ចំពោះពិធីបើកជាផ្លូវកា គ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រមាណ ជាង ៥០០០នាក់៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣