ព័ត៌មាន
សម្ដេចតេជោ៖ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា បានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជា ជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ បានរម្លឹកថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ជាថ្ងៃគម្រប់ខួប ៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។
សម្ដេចបានថ្លែងថា ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត បានបង្កឡើង គណបក្សបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួល រំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបាន សង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។
សម្ដេចតេជោបានបន្តថា បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារជាតិ កសាងសន្តិភាព ស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនចេញផុតពីស្រមោលខ្មៅនៃអតីតកាល បានរស់នៅយ៉ាងសុខដុមរមនា ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍។ សម្ដេចតេជោ បានបញ្ជាក់ថា៖«លើមូលដ្ឋាននេះ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជា ជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់យុត្តិធម៌ និងការគាំទ្រឥតងាករេចំពោះគណបក្សនៅគ្រប់ដំណាក់កាល៕





-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល