ព័ត៌មាន
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានលើកឡើងថា កងទ័ពជើងទឹកបានបន្តអនុវត្តជាប់ជានិច្ចនូវការងារ ហ្វឹកហ្វឺន បំប៉នជំនាញនានា ដើម្បីលើកម្ពស់សមត្ថភាពរបស់យោធិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងធ្វើ យ៉ាងណាដើរឲ្យទាន់ការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល សេនាធិការជំនាន់ទី១ និងវគ្គហ្វឹកហ្វឺន បណ្តុះ បណ្តាលជំនាញនាវិកភាពជំនាន់ទី១១ឆ្នាំ២០២៦ នៅវិទ្យាស្ថានកងទ័ពជើងទឹក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា កងទ័ពជើងទឹកបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាច ក្លាហាន និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការការពារ អធិប តេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំ នូវដែនទឹក កោះ ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ហើយក៏បានចូលរួមសហការ ជាមួយបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទៅតាមកាលៈទេសៈ និងស្ថានការណ៍បន្ទាន់ណាមួយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ក្រៅពីការអនុវត្តភារកិច្ចស្នូល ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថា កងទ័ពជើង ទឹកមិនបានភ្លេចអំពីការពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជាការអនុវត្ត ផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ ទោះបីជាស្ថានការណ៍កន្លងមកមានភាពតានតឹងយ៉ាងណាក្តី ក៏កងទ័ពជើងទឹកនៅតែ បន្ត«អនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញ ដើម្បីឲ្យយោធិនរបស់យើងមានការយល់ដឹងខ្ពស់ និងសម្រេចបានជោគជ័យជ័យលើភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់»។
ឯកឧត្តមបានបន្តទៀតថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះគឺជាជំហានថ្មីមួយទៀត ក្នុងការ អភិវឌ្ឍធនធានមនុស្ស និងពង្រីកសមត្ថភាពយោធិនរបស់យើង ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារអធិ បតេយ្យជាតិ បូរណភាពទឹកដី និងដើរឲ្យទាន់ការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រោមការដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតកងទ័ពជំនាញ ខ្លាំង ស្ទាត់ជំនាញ និងទំនើបជាដើម៕អត្ថបទបាន ចក់













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣