ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តចុះពិនិត្យច្រាំងទន្លេមេគង្គបាក់ស្រុតនៅក្រុងកំពង់ចាមដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី
កំពង់ចាម៖នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រាប់ឲ្យដឹងថា ករណីបាក់ស្រុតផ្លូវ និងច្រាំងទន្លេមេគង្គនេះ បានបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរ និងអ្នកនិយមធ្វើដំណើរលើដងផ្លូវនេះផងដែរ។ ប៉ុន្តែតាមរយះការអន្តរាគមន៍ របស់អភិបាលខេត្តកំពង់ចាម បានដាក់ចេញផែនការសាងសង់ច្រាំងការពារថ្មី បានជួយរំដោះក្តីបារម្ភ និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។
បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឲ្យដឹងថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តនឹងសហការគ្នាជិតស្និទ្ធ ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះឱ្យបានឆាប់រហ័ស និងមានគុណភាពរឹងមាំយូរអង្វែង៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣