ព័ត៌មាន
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតសំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺ ម៉កសណ្តោង ជំហានដំបូង មានសមត្ថភាពផលិតបានប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង គម្រោងវិនិយោគផលិត សំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត របស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដើម្បី ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។
ជុំវិញកិច្ចដំណើរនៃរោងចក្រនោះវិញ បច្ចុប្បន្ននៅក្នុងជំហានដំបូង ក្រុមហ៊ុនមួយនេះបាននិងកំពុងដំណើរការផលិតសំបកកង់ រថយន្តរួមមាន សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង មានសមត្ថភាពផលិតប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។
សូមបញ្ជាក់ថា ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ទទួលបានគោលការណ៍វិនិយោគ ពីគណៈកម្មាធិការវិនិយោគ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានកំពុងដំណើរការ ផលិតកម្ម ដោយបានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ១០០ កន្លែងផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣