Connect with us

ព័ត៌មាន

ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់

បាត់ដំបង៖ លោក តុល ភន អភិបាលស្តីទីនៃគណៈអភិបាលស្រុកសំឡូត បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកសំឡូតបានស្រកចុះជាបន្តបន្ទាប់ប៉ុន្តែនៅមានភ្លៀងរលឹម ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកកំពុងចុះពិនិត្យវាយតម្លៃផលប៉ះពាល់។

ការស្រកចុះនេះបន្ទាប់ពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរចូលស្ទឹងសង្កែដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម និងបន្ធូរបរិមាណទឹកដែលពេញអាង។

សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតបណ្ដាលឱ្យមានការលិចលង់ផ្ទះសម្បែង និងភោគផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលស្រុកសំឡូតបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងស្រុកក៏ដូចជារដ្ឋបាលឃុំទាំង៧ ឱ្យត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។រដ្ឋបាលស្រុកបាននិងកំពុងបន្តតាមដានការវិវត្តនៃកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia