ព័ត៌មាន
សម្ដេចធិបតី៖ អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។
ក្នុងឱកាសនោះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់នៃរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និង កិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល”នេះឡើងទាន់ពេល និងក្រោមមូលបទដ៏ត្រឹមត្រូវ គឺ «ភាពជាដៃគូលើផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីអនាគតដ៏ត្រចះត្រចង់»។
សម្ដេចធិបតីបន្តថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបរិវត្តកម្មយ៉ាងខ្លាំងក្លាទៅលើសេដ្ឋកិច្ច សេវាសាធារណៈ សន្ដិសុខ និងភាពប្រកួតប្រជែងក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។ ក្នុងបរិការណ៍នេះ បញ្ហាប្រឈមនៅចំពោះមុខរបស់យើង លែងជាសំណួរថា តើ AI និងផ្លាស់ប្ដូរអនាគតរបស់ពួកយើងឬទេ? ប៉ុន្ដែជាសំណួរថា តើយើងត្រូវធ្វើយ៉ាងណា ដើម្បីធានាថានឹងអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះដោយសមធម៌ ប្រកបដោយការទទួលខុសត្រូវ និងមានចីរភាពសម្រាប់ប្រទេសនីមួយៗ។
សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាបានផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមដោយស្ថាបនារបស់ចិន នៅក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ច AI តាមរយៈគំនិតផ្គួចផ្ដើម ដូចជាគំនិតផ្គួចផ្ដើមអភិបាលកិច្ច AI សកល និងផែនការសកម្មភាព AI សកលជាដើម។ សម្ដេចធិបតី បន្តថា គំនិតផ្គួចផ្ដើមទាំងនេះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ពហុភាគីអន្តរជាតិ និងការកសាងសមត្ថភាព AI ជាពិសេសសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសលោកខាងត្បូង។
សម្ដេចធិបតីបញ្ជាក់ថា សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការបង្កើនការចូលរួមក្នុងអភិបាលកិច្ច AI សកល និងបំប្លែងការប្ដេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសលើកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យទៅជាកិច្ចសន្ទនា និងភាពជាដៃគូជាក់ស្ដែង។
សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមានជំនឿងយ៉ាងមុតមាំថា ក្របខ័ណ្ឌពហុភាគីនិយម ដែលបើកជំហ បរិយាបន្ន និងប្រកបដោយកិច្ចសហប្រតិបត្តិការ គឺពិតជាចាំបាច់ ដើម្បីធានាថា ប្រទេសទាំងអស់ ទោះមានកម្រិតនៃការអភិវឌ្ឍយ៉ាងណាក៏ដោយអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីបរិវត្តន៍ AI។
សម្ដេចធិបតីបន្តថា៖«អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ»។
សម្ដចធិបតីបញ្ជាក់ថា សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្រ្ដ ដែលនោះគឺ «អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែង សម្រាប់អធិបតេយ្យភាពឌីជីថល»។ អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតរបស់បច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣