ព័ត៌មាន
កម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី ចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។
សម្ដេចធិបតី បានបញ្ជាក់ថា អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតរបស់បច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក។
ទី១ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពអធ្យាក្រឹត្យភាពប្រកបដោយបរិយាបន្ន ជាជាងក្លាយជាចំណុចប្រេះឆានៃបែកបាក់ផ្នែកភូមិសាស្រ្ដនយោបាយ កម្ពុជាគាំទ្រយ៉ាងសកម្ម ចំពោះនិម្មាបនកម្មបើកចំហ និងពហុភាគីនិយម ដែលអនុញ្ញាតឱ្យគ្រប់បណ្ដាប្រទេសអាចសហការប្រកបដោយភាពបត់បែន ទោះបីជាមកពីតំបន់ ឬប្រព័ន្ធ ឬទំនៀមអភិបាលកិច្ចផ្សេងៗគ្នាក៏ដោយ។
ទី២ កម្ពុជាផ្ដល់អាទិភាពទៅលើ កំណើនជាក់ស្ដែង អភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែជាក្របខណ្ឌទ្រឹស្ដី ឬសេចក្ដីថ្លែងការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្វែរមកជាលទ្ធផលមើលឃើញជាក់ស្ដែង។ អភិបាលកិច្ចនេះត្រូវបើកចំហបន្ថែមទៀតនូវ លទ្ធភាពចាប់យកម៉ូដែល AI ឈានមុខ (Frontier Models) និងសមត្ថភាពកុំព្យូធីង (Computing) ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ការបណ្ដុះបណ្ដាលធនធានមនុស្សដែល មានជំនាញឯកទេសច្បាស់លាស់ ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុកឱ្យកាន់តែរស់រវើក និងការបើកឱកាសថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។
ទី៣ ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI កម្ពុជានឹងអនុម័តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត” នាពេលឆាប់ៗខាងមុខដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋានលើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ទន្ទឹមគ្នានេះ កម្ពុជាក៏កំពុងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី “សន្តិសុខសាយប័រ” និងសេចក្ដីព្រាងច្បាប់ស្ដីពី “កិច្ចការពារទិន្នន័យបុគ្គល” ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថលប្រកបដោយចេរភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការប្រកួតប្រជែងដោយយុត្តិធម៌ និងកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣