ព័ត៌មាន
ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។
តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។
ក្រសួងបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។
ដោយឡែក សម្រាប់អតីតពលករខ្មែរដែលមានបំណងស្វែងរកការងារធ្វើ ក្រសួងបានណែនាំឱ្យទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីនេះមានគោលបំណងគាំទ្រដល់អតីតពលករខ្មែរឱ្យអាចបន្តអភិវឌ្ឍសមត្ថភាព បង្កើនឱកាសទទួលបានការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅតាមរយៈការងារ ឬការបង្កើតមុខរបរដោយខ្លួនឯង៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣