ព័ត៌មាន
ក្រុមនិស្សិត TVET៖ «ខ្ញុំចង់បង្កើតអ្វីដែលថ្មី ដើម្បីយកទៅអភិវឌ្ឍ និងជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត»
ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹងវិស័យកសិកម្មក្នុងស្រុក។ នេះបើតាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។
យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិនៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែងចំណេះនិងជំនាញដែលខ្លួនមាន យកទៅកង្កើតស្នារដៃថ្មី ក្នុងគោលបំណងផ្លាស់ប្ដូរពីការធ្វើស្រែចម្ការដែលមានភាពលំបាក និងនឿយហត់ ឱ្យទៅជាមានភាពងាយស្រួល ចំណាយកម្លាំងតិច ប៉ុន្តែចំណេញច្រើន។
យុវជនរូបនេះបានលើកឡើងថា «ខ្ញុំរៀនជំនាញវិស្វកម្មអគ្គិសនី ប៉ុន្តែខ្ញុំចង់ផ្សារភ្ជាប់វិស័យវិស្វកម្មអគ្គិសនីនឹងទៅជួយកសិកម្ម។ ឪពុកម្ដាយរបស់ខ្ញុំក៏ជាអ្នកកសិករ ដោយសារតែពីមុនមកគាត់ធ្វើបែបបុរាណ គឺគាត់ហត់ណាស់។ អញ្ចឹហើយបានជាខ្ញុំចង់បង្កើតអ្វីដែលថ្មី ដែលខ្ញុំធ្លាប់បានរៀន បានសិក្សា យកទៅអភិវឌ្ឍ ដើម្បីជំរុញឱ្យវិស័យកសិកម្ម កាន់តែរីកចម្រើនទៅមុខទៀត» ។
គម្រោងមួយនេះត្រូវបានបង្កើតឡើងក្រោមគំនិតច្នៃប្រឌិត និងការជួយជ្រុំជ្រែងពីសំណាក់គ្រូទទួលបន្ទុកថ្នាក់ ដែលចំណាយពេលជាង ៣ខែ ដើម្បីធ្វើគម្រោងមួយនេះ ដោយទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាកសិករ ដែលបានមកចូរួមក្នុងកម្មវិធី TVET Day លើកទី៩ ឆ្នាំ២០២៦កន្លងទៅ។
គួររំឮកផងដែរថា ព្រឹត្តិការណ៍ជាតិ TVET Day លើកទី៩ នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣