ព័ត៌មាន
អាជីវករអំពាវនាវអ្នកប្រើប្រាស់ ឱ្យបន្តគាំទ្រផលិតផលខ្មែរដើម្បីថែសេដ្ឋកិច្ចជាតិ
ក្រុមអ្នកផលិត និងអាជីវករ បានផ្ញើសារអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុកបន្តថែមទៀត គឺជាយុទ្ធសាស្ត្រស្នូលមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងរក្សាលំនឹងទីផ្សារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអាជីវកម្មនានា បាននិងកំពុងលើកកម្ពស់ស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ»។
ក្នុងឱកាសចូលរួមដាក់តាំងបង្ហាញលក់ផលិតផលរបស់ខ្លួន ក្នុងកម្មវិធីយុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” ក្រុម អាជីវករ បានលើកឡើងឱ្យដឹងថា មូលហេតុដែលបន្តអំពាវនាវនេះ គោលបំណងចម្បងដែលសំខាន់ជាងគេ គឺដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល ពីព្រោះការទិញទំនិញដែលផលិតក្នុងស្រុកគឺជួយរក្សា និងបង្កើតលំហូរសាច់ប្រាក់នៅក្នុងប្រទេសដោយផ្ទាល់ដែលជួយទ្រទ្រង់ដល់ជីវភាពរបស់កសិករ សិប្បករ និងសហគ្រិនខ្នាតតូច និងមធ្យម (SMEs)។ លើសពីនេះថែមទៀត គឺការបង្កើតការងារ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ជាពិសេស·បង្ហាញមោទនភាពជាតិ គ្រាផលិតផលដែលច្នៃដោយស្នាដៃកូនខ្មែរ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប។
ឆ្លៀតក្នុងឱកាសនេះ ក្រុមអាជីវករ បានសម្តែងការអរគុណដល់អតិថិជនទាំងអស់ ដែលក្នុងរយៈពេលចុងក្រោយនេះ មានការគាំទ្រផលិតផលក្នុងស្រុកច្រើនជាងមុន ហើយពួកគាត់បានប្តេជ្ញាចិត្តទៀតថា នឹងខិតខំផលិតផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ស្របតាមស្តង់ដារអនាម័យ សំដៅលើកកម្ពស់ទំនុកចិត្តអតិថិជនទាំងអស់។ ជាមួយនេះ ក្រុមអាជីករ ក៏មិនបានភ្លេចនូវការអរគុណជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការផ្សព្វផ្សាយ និងរៀបចំកម្មវិធីល្អៗជាច្រើន ក្នុងន័យរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារជាដើម។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សម្តេចបានបញ្ជាក់ថា នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SME) គឺកាន់តែមានសារៈសំខាន់។ ក្នុងគោលដៅនេះ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME)៕ អត្ថបទ៖ ឈិត បូរ៉ាវី














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣